បទល្មើសនេសាទប្រើប្រាស់ទូកធំៗអូសយ៉ាំងកាវភ្ជាប់ឧបករណ៍ឆក់ត្រជាក់កំពុងកើតមានពេញបន្ទុក ហេតុអីសមត្ថកិច្ចជំនាញមិនបង្រ្កាប?

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ​ ប្រជានេសាទនៅស្រុកស្ទោង ខេត្តកំពង់ធំរាយការណ៍ឲ្យដឹងថា ក្នុងដើមខែមករា២០២២នេះ បទល្មើសនេសាទនៅបឹងទន្លេសាបមានជនទុច្ចរឹតប្រើប្រាស់ទូកធំៗអូសយ៉ាំងកាវភ្ជាប់ឧបករណ៍ឆក់ត្រជាក់បានកើតមានពេញបន្ទុក ដោយមិនមានឃើញមន្រ្តីជំនាញឬសមត្ថកិច្ចណាចេញទៅបង្រ្កាបឡើយ ជាពិសេសនៅក្នុងឃុំពាមបាង ស្រុកស្ទោង ។
ប្រជានេសាទម្នាក់ស្នើសុំមិនបញ្ចេញឈ្មោះ ប្រាប់ថា
ក្រុមអ្នកប្រើទូកធំៗអូសយ៉ាំងកាវភ្ជាប់ឧបករណ៍ឆក់ត្រជាក់ចាប់ត្រីក្នុងបឹងទន្លេសាប នៃឃុំពាមបាង គឺស្ថិតនៅក្រោមការចាត់ចែករបស់ជនជាតិវៀតណាមម្នាក់ឈ្មោះ អេង ស៊ីចេង ដែលមានជំនាញខាងរត់ការបង់លុយឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ច។
ជុំវិញការប្រើឧបករណ៍នេសាទទំនើបធ្វើឲ្យហិនហោចមច្ឆជាតិនេះប្រជានេសាទនៅក្នុងឃុំពាមបាង ស្រុកស្ទោង បានសំណូមពរឲ្យលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដែលប្រើឧបករណ៍ខុសច្បាប់នេះជាបន្ទាន់។
ការលើកឡើងរបស់ប្រជានេសាទខាងលើនេះ ភ្នាក់ងារកាសែតនគរវត្តមិនអាចសុំការបញ្ជាក់ពីលោលោក ជិន ស៊ីថា​ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ដែលមានភារកិច្ចគ្រប់គ្រងជលផលនៅតំបន់ខាងលើបានទេ កាលពីរសៀលថ្ងៃទី៩ខែមករាម្សិលមិញនេះ ដោយគ្មានលេខទូរស័ព្ទ ខណ:ប្រជានេសាទរិះគន់ថាលោកទាំង២ ហាក់នៅពួនសម្ងំស្ងាត់ឈឹងឬក៏ត្រូវថ្នាំសណ្តំរបស់ជនជាតិវៀតណាមម្នាក់នេះផងក៏មិនដឹង៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print