លោក ប្រាក់ សុខុន ជួបពិភាក្សាការងារតាមទូរស័ព្ទនៅរសៀលនេះ ជាមួយ លោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា

ចែករំលែក៖

ភ្នំពេញ ; នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទនៅរសៀលនេះ ជាមួយ លោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា។

មុននេះបន្តិច ! លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបង្ហោះលើ facebook ផ្លូវការរបស់លោកថា, 

ខ្ញុំ និង លោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានជួបពិភាក្សាការងារតាមទូរស័ព្ទនៅរសៀលនេះ លើបញ្ហាធំៗមួយចំនួនដែលជាផលប្រយោជន៍រួម។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា, កម្ពុជាកោតសរសើរចំពោះការរួមចំណែកយ៉ាងសកម្មរបស់ឥណ្ឌាដល់តំបន់មេគង្គ ហើយយើងសង្ឃឹមយ៉ាងមុតមាំថាឥណ្ឌានឹងយកឈ្នះលើការឆ្លងមេរោគបំប្លែងថ្មី  អូមីក្រុង។

 ក្នុងនាមជាប្រទេសជិតខាង ជាមួយមីយ៉ាន់ម៉ា ឥណ្ឌាកំពុងតាមដានស្ថានការណ៍នៅទីនោះយ៉ាងយកចិត្តទុកដាក់ ព្រមទាំងវាយតម្លៃខ្ពស់ដល់តួនាទីដ៏សំខាន់របស់កម្ពុជាដែលជាប្រធានអាស៊ាននៅឆ្នាំនេះ។ 

 

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា, ខ្ញុំក៏បានឆ្លៀតឱកាសនេះដើម្បីជម្រាបជូនឯកឧត្តម អំពីលទ្ធផលវិជ្ជមាន ក្រោយពីដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លើកឡើងថា, កម្ពុជា និងឥណ្ឌា ទន្ទឹងរង់ចាំខួបលើកទី៧០ នៃទំនាក់ទំនងការទូតនៅឆ្នាំនេះ! 

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print