ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់និងស្រាល ខណ:រថយន្តពាក់ស្លាកលេខ ខ.ម ដឹកដីបុកគោយន្តកន្ត្រៃដឹកអុសពីក្រោយ​

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗ និងមនុស្ស២នាក់រងរបួសធ្ងន់ស្រាល ខណ:រថយន្តបែនដឹកដី ពាក់ស្លាកលេខ ខ.ម បើកបរស្របទិសគ្នាមិនប្រយ័ត្ន បានទៅបុកគូទគោយន្តកន្ត្រៃដឹកអុសពេញទំហឹង ក្រោយកើតហេតុណ៍តៃកុងរថយន្តបែនដឹកដីដាក់មេព្រូច ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧និង២៥នាទី ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចផ្ទះ១០០ខ្នង យោធិនចូលនិវត្តន៍ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹត្រែង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បើតាមប្រភពនៅនិងកន្លែងកើតហេតុបាននិយាយថា គេឃើញគោយន្តកន្ត្រៃដឹកអុសសខាងលើ បើកពីកើតទៅលិច មកដល់ចំណុចកើតហេតុ គេឃើរថយន្តធុនធំដឹកដីពណ៍ខៀវ ពាក់ស្លាកលេខ ខ.ម 01.3.2210 បោះពួយយ៉ាងលឿនមិនប្រយ័ត្ន យកចង្កូចមិនទាន់បានបុកគូទ គោយន្តកន្ត្រៃដឹកអុស ពេញទំហឹងក្រឡាប់ចាក់អុសចោលរាយប៉ាយពេញផ្លូវ ខ្ទាតមនុស្សចេញពីគោយន្ត បណ្តាលឲ្យក្មេងម្នាក់ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ឯមនុស្ស២នាក់រងរបួសធ្ងន់ម្នាក់ និងរបួសស្រាលម្នាក់ ក្រោយកើតហេតុគេឃើញតៃកុងរថយន្ត បង្កនោះបើកទ្វាររថយន្តរត់គេចខ្លួនបាត់។ ហើយប្រភពដដែលបានបន្តទៀតថា  ម្ចាស់រថយន្តបង្កហេតុខាងលើនេះដែរ ជាកម្មសិទ្ធរបស់លោកចៅសង្កាត់ស្រះឬស្សី ដែន ភារម្យ អ្នកបើកបររថយន្តបង្កនោះដែរ ឈ្មោះ ដា ជាកូនថៅកែរថយន្តនេះតែម្តង។

នេះបើតាមរបាយការណ៍ចារាចរណ៍បានបញ្ចាក់ថា: ជនរងគ្រោះទី១/ឈ្មោះ ឌឿនវែន អាយុ ១៤ឆ្នាំ បាន(ស្លាប់) ២/ឈ្មោះផាន់ខឿន អាយុ២៥ឆ្នាំ មុខរបរ កសិកររងរបួសធ្ងន់ ៣/ឈ្មោះសន ឆក អាយុ៣៥ឆ្នាំមុខរបរកសិករ រងរបួសស្រាល រស់នៅចំនុចស្រែតាប៉ាន ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ 

ខណ:បើកបរស្របទិសគ្នា ពីកើតទៅលិច តៃកុងរថយន្តរត់គេចខ្លួនបាត់ក្រោយកើតហេតុ ហើយប្រជាពលរដ្ឋបាននាំជនរងគ្រោះ ដែលរងរបួសធ្ងន់ទៅកាន់គ្លីនិកឯកជននៅភូមិគីឡូ៨ ដើម្បីជួយសង្គ្រោះ។

ចំណែកសាកសពត្រូវបានកម្លាំងជំនាញនគរបាលចរាចរណ៍ ក្រោយវាស់វែងរួចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

ក្រោយពិនិត្យនិងវាស់វែងរួចមក កម្លាំងជំនាញនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែងបាននាំយករថយន្តដឹកដីធុនធំ និងគោយន្តកន្ត្រៃទៅរក្សាទុកការិយាល័យនគបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់នៅពេលក្រោយ។

ដោយ៖មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print