ភ្នំពេញ៖ អនុវត្តការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅយប់ថ្ងៃអង្គារទី១១ ខែមករា ឆ្នាំ២០២២លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លេាក ហ៊ត
គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចុះណែនាំផ្សព្វផ្សាយតាមបណ្ដាទីតាំងអាជីវកម្មសេវាកម្សាន្ត KTV ភោជនីយដ្ឋាន អាហារដ្ឋានឱ្យអនុវត្តតាមសេចក្ដីណែនាំលេខ ០០១/២២ សណន ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌច្បារអំពៅក៏ណែនាំឱ្យអនុវត្តតាមសេចក្ដីណែនាំលេខ ០០១/២២ សណន ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងចូលរួមអនុវត្តវិធានសុខាភិបាល ពិសេស ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង នៅមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
...
ដោយ៖ ចន្ទ លីហ្សា