ភ្នំពេញ : នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា, អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន១៥០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន។
ក្រសួងអប់រំយុវជននិងកីឡា បានលម្អិតថា,
– ផុតកំណត់ ៖ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២
– ដាក់ពាក្យ Online ៖ www.cadt.edu.kh/scholarship
– សម្រាប់ព័ត៌មានលម្អិត ៖ លេខទូរស័ព្ទ ០១៥ ៣៣៥ ៨៧៧
– នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤ រួមមាន៖
បណ្ទិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) ។
-គ្រឹះស្ថានអប់រំ៖
– បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ១០០កន្លែង
– សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន ២០កន្លែង
– វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ១៥កន្លែង
– សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) ចំនួន ១៥កន្លែង
– លក្ខខណ្ឌនៃការជ្រើសរើស៖
– ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមាននិទ្ទេស A B ឬ C (ចំពោះសិស្សដែលមាននិទ្ទេសរួម C ត្រូវមាននិទ្ទេស A លើមុខវិជ្ជាវិទ្យាសាស្ត្រ៖ គណិតវិទ្យា និង រូបវិទ្យា)
– ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសា គណិតវិទ្យា តក្តវិទ្យា និងភាសាអង់គ្លេស។
– និស្សិតដែលមានជីវភាពក្រីក្រ មកពីជនបទដាចស្រយាល ជនមានពិការភាព និងនិស្សិតនារីត្រូវបានលើកទឹកចិត្ត៕
ដោយ : សិលា