អឺរ៉ុប កាណាដា ពិន័យជាប្រាក់យ៉ាងច្រើនដល់អ្នកមិនចាក់វ៉ាក់សាំង

ចែករំលែក៖

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ប្រទេសមួយចំនួននៅតំបន់អឺរ៉ុប និង កាណាដា បានអនុវត្តការពិន័យជាប្រាក់ដល់អ្នកដែលមិនព្រមចាក់វ៉ាក់សាំង។ នៅខេត្ត Quebec ប្រទេសកាណាដា នឹងពិន័យដល់ពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅដែលមិនព្រមចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ។ អភិបាលខេត្ត Quebec លោក Francois Legault បានបញ្ជាក់ថា អ្នកមិនចាក់វ៉ាក់សាំង បង្កលទ្ធផលអាក្រក់ដល់ប្រព័ន្ធសុខាភិបាល ។ ប៉ុន្តែមិនទាន់បានកំណត់ថានឹងត្រូវពិន័យជាប្រាក់ប៉ុន្មាននោះឡើយ ហើយប្រាក់ពិន័យទាំងនោះនឹងដាក់ចូលក្នុងមូលនិធិសុខាភិបាល។ តាមគម្រោង ចាប់ពីថ្ងៃទី១៨ខែមករា ឆ្នាំ២០២២ទៅ នឹងចាប់ផ្តើមអនុវត្តការពិន័យអ្នកមិនចាក់វ៉ាក់សាំង។ ដោយឡែកនៅក្នុងតំបន់អឺរ៉ុបវិញ ក៏បានសម្រេចពិន័យពលរដ្ឋដែលមិនព្រមចាក់វ៉ាក់សាំងដែរ ។ នៅក្នុងប្រទេសក្រិក បានកំណត់ពេលវេលាចុងក្រោយនៅថ្ងៃទី១៦ខែមករា សម្រាប់ពលរដ្ឋមានអាយុចាប់ពី៦០ឆ្នាំឡើង បើមិនទាន់ចាក់ទេនឹងត្រូវពិន័យជាប្រាក់១០០អឺរ៉ូ ជារៀងរាល់ខែ។ ទាំងនោះមានន័យថាអ្នកមិនចាក់វ៉ាក់សាំងត្រូវបង់ប្រាក់១ខែ១០០អឺរ៉ូ។ ចំណែកប្រទេសអូទ្រីសវិញ រដ្ឋាភិបាលប្រទេសនេះមានគម្រោងផាកពិន័យអ្នកមិនចាក់វ៉ាក់សាំងជាទឹកប្រាក់រហូតដល់៣៦០០អឺរ៉ូ ហើយពេលនេះរដ្ឋាភិបាលបានអនុវត្តចាក់វ៉ាក់សាំងដោយបង្ខំដល់ពលរដ្ឋទាំងអស់ ។ នៅក្នុងប្រទេសអុីតាលី អ្នកមិនចាក់វ៉ាក់សាំង នឹងត្រូវពិន័យជាប្រាក់១៦០០អឺរ៉ូ ។ ក្រៅពីនេះប្រទេសជាច្រើនទៀតក៏បានអនុវត្តវិធានការចាក់វ៉ាក់សាំងកាតព្វកិច្ចដល់ពលរដ្ឋគ្រប់រូបដែរ ហើយអ្នកមិនចាក់វ៉ាក់សាំងនឹងត្រូវពិន័យជាប្រាក់ឬជាប់ទោសទៀតផង៕ ដោយសាធី

...

រូបថត៖suckhoedoisong.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print