អាមេរិកចោទប្រកាន់រុស្ស៊ីថាបានផ្តល់បច្ចេកវិទ្យាសម្រាប់កម្មវិធីកាំជ្រួចមីស៊ីលដល់កូរ៉េខាងជើង

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចាត់ទុកថា ក្រុមហ៊ុនរបស់រុស្ស៊ី Parsek ស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់អាមេរិក ដោយសារតែក្រុមហ៊ុននេះបានផ្តល់បច្ចេកវិទ្យាមីស៊ីលល្បឿនលឿនដល់កូរ៉េខាងជើង។ លោក Antony Blinkenបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០១៦-២០២១ ពលរដ្ឋកូរ៉េខាងជើងឈ្មោះ O Yong Ho បានសហការជាមួយក្រុមហ៊ុន Parsek និងអគ្គនាយកអភិវឌ្ឍន៍របស់ក្រុមហ៊ុនដែលជាជនជាតិរុស្ស៊ីឈ្មោះ Roman Alar ដើម្បីទិញសម្ភារដូចជាសំណKevlar សរសៃអំបោះ Aramid ថាមពលអាកាសចរណ៍… និងសម្ភារជាច្រើនផ្សេងទៀត។ តាមការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ជាក់ថា «ទំនាក់ទំនងរវាងលោក O Yong Ho នឹងលោក Roman Alar ជាមួយក្រុមហ៊ុន Parsek LLC គឺជាប្រភពក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យា និងសម្ភារសម្រាប់កម្មវិធីកាំជ្រួចមីស៊ីលល្បឿនលឿនរបស់កូរ៉េខាងជើង។ សកម្មភាពខាងលើកើតឡើងក្រោយពេលកូរ៉េខាងជើងបានបាញ់មីស៊ីលជាបន្តបន្ទាប់ពីរលើកផ្ទួនៗគ្នា ដោយការសាកល្បងមីស៊ីលនាពេលកន្លងមកមានល្បឿនលឿនជាងសំឡេងដល់ទៅ១០ដង បង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងដល់អាមេរិក៕ ដោយសាធី

...

រូបថត៖baonghean.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print