កម្លាំងនគរបាលវរ:ការពារព្រំដែនច្រកតំបន់អូរអន្លក់ សហការជាមួយទាហាថៃបានទទូលពលករខ្មែរ១៦០នាក់ដែលទាហានថៃបញ្ជូនមកឱ្យ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នគរបាលជំនាញបានបញ្ជាក់ឱ្យដឹងថា ក្រោមកិច្ចសហការរវាងកងកម្លាំងកម្ពុជា នឹងថៃ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះកម្លាំងឈរជើងការពារតំបន់ព្រំដែនវរ: ៨១៩ រួមជាមួយកងកម្លាំងយោធពលខេមរភូមិន្ទបានទទួលពលករខ្មែរប្រុសស្រី ក្មេងចាស់ពីភាគីទាហានថៃចំនួន១៦០នាក់នៅត្រង់ចំណុចច្រកតំបន់អូរអន្លក់ ក្នុងស្រុកកំរៀង និងចំណុចភូមិពោធិ៍ជ្រៃ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បើតាមនគរបាលជំនាញប្រចាំព្រំដែនបានឱ្យដឹងថា ប្រជាពលរដ្ឋដែលឆ្លងដែនមិនត្រឹមត្រូវតាមច្បាប់អនុញ្ញាតខាងលើសរុបចំនួន១៦០នាក់ ក្នុងនោះមានបុរសចំនួន៦៦នាក់ ស្ត្រីចំនួន៥២នាក់ និងក្មេង ៤២នាក់ផងដែរ។
នគរបាលជំនាញបានបន្តថា ក្រោយការទទួលពលករទាំងអស់ខាងលើ ត្រូវបានក្រុមគ្រូពេទ្យពិនិត្យសុខភាព និងធ្វើតេស្តរហ័សជាលទ្ធផលអវិជ្ជមានកូវីដ-១៩ទាំងអស់ ក្នុងនោះពលករចំនួន ១១៣នាក់ដែលមានកាតបានទទួលការចាក់វ៉ាក់សាំងរួចបានអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញ។ ក្រៅពីនេះបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡី
ស័កមណ្ឌលគីឡូលេខ៩ ក្នុងស្រុកសំពៅលូន ដើម្បីអនុវត្តវិធានសុខាភិបាល៕

...

ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print