នាយឧត្តមសេនីយ៍ កែវ វណ្ណថន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ រួមជាមួយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករង និងលោកឧត្តមសេនីយ៍ឯក សូ ខនបញ្ញារិទ្ធ អគ្គនាយករង នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។

កិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យទាំងអស់សរុប ១០៣ នាក់ ស្រី០៦នាក់។

នាឱកាសនោះ​ លោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន បានចាត់ទុកការងាររបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីគឺជាភារកិច្ចស្នូលដ៏សំខាន់ក្នុងចំណោមភារកិច្ចផ្សេងៗទៀតរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ សំដៅធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាពិសេសទទួលបានការចូលរួមពេញលេញពីសំណាក់ជនបរទេសក្នុងការបំពេញកាតព្វកិច្ចនានាដែលកំណត់ដោយច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ 

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន ក៏បានវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២១ កន្លងមកនេះ ទោះបីជាជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដែលបណ្តាលមកពីជំងឺកូវីដ-១៩ ក៏ដោយ ដែលលទ្ធផលទាំងនេះគឺផ្តើមចេញពីការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីមន្រ្តីគ្រប់ថ្នាក់។ 

ជាមួយនឹងសមិទ្ធផលសម្រេចបានខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានកត់សម្គាល់នូវបញ្ហាប្រឈមមួយចំនួនដែលត្រូវរួមគ្នាបន្តដោះស្រាយ និងបានណែនាំឲ្យបន្តពង្រឹងការអនុវត្តនីតិវិធីច្បាប់និងការគ្រប់គ្រងស្នាក់ការត្រៀមបណ្តេញចេញ បង្កើនសកម្មភាពស៊ើបអង្កេតដើម្បីឈានដល់ការបង្ក្រាបសកម្មភាពខុសច្បាប់បង្កដោយជនបរទេស និងយកចិត្តទុកដាក់ពង្រឹងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសហៅកាត់ថាFPCS ស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ទន្ទឹមនឹងនេះ​ លោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ក៏បានបំពាក់ឋានន្តរស័ក្កិ និងផ្ដល់ប័ណ្ណសរសើរជូនដល់មន្រ្តីនគរបាលជាតិកម្ពុជាដែលមានស្នាដៃការងារល្អក្នុងឆ្នាំកន្លងមកផងដែរ ។

មុននឹងបញ្ចប់ លោកនាយឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើឲ្យបន្តខិតខំបង្កើនសមត្ថភាពតាមរយៈការបណ្តុះបណ្តាលដោយផ្ទាល់ឬតាមអនឡាញ និងត្រូវមានសាមគ្គីភាពផ្ទៃក្នុង រួមគិត រួមអនុវត្ត ដើម្បីការរីកចម្រើនរបស់អង្គភាព ជាពិសេសត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣កុំ និង៣ការពារ និងចូលរួមចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បំលែងថ្មី អូមីក្រុង៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print