អភិបាល​ខេត្តព្រៃវែង ចាត់ឱ្យតំណាងចូលរួមបុណ្យសពយុវជនកាកបាទក្រហមកម្ពុជា ដែលទទួលមរណៈភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកំចាយមារ

ចែករំលែក៖

ខេត្តព្រៃវែង៖ បេី​យោង​តាមប្រភពព័ត៍មានពី​កាកបាទក្រហមកម្ពុជា​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​១៤​ ខែមករា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់អោយ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងសហការី ដែលមានការអញ្ជើញចូលរួមពីក្រុមការងារអនុសាខាស្រុកកំចាយមារ ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យព្រះអង្គឌួង និងក្រុមកាកបាទក្រហមឃុំត្របែក បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខគ្រួសារសព កញ្ញា ហុង ចន្ថា ជាយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង ទទួលមរណៈភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលមានស្រុកកំណើតនៅភូមិត្រពាំងប្រីហ៍ ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។​

នាឱកាសនោះ លោកស្រីនាយិកាសាខាខេត្ត បានពាំនាំនូវប្រសាសន៍លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២​ បានចូលរួមសោកស្តាយជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់កូន ចៅស្រីជាទីស្រលាញ់ និងសូមឱ្យដួងវិញ្ញាណក្ខន្ធនៃសពទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ដោយ​ឡែក​សម្ភារចូលរួមបុណ្យរួមមាន៖ អង្ករ ២៥គ.ក មី ១កេស ត្រី ខ ១យួរ ទឹកក្រូច ២កេស ទឹកសុទ្ធប្លូស៊ី ២កេស និងបច្ច័យចំនួន ៤០០,០០០រៀល។ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត និងសហការី បច្ច័យចំនួន ១០០,០០០រៀល។ អនុសាខាស្រុកកំចាយមារ ចូលរួមសម្ភារៈបន្ថែមរួមមាន អង្ករ ៤០គ.ក និងបច្ច័យចំនួន ២០០,០០០រៀល។ ក្រុមកាកបាទក្រហមឃុំត្របែក ចូលរួមបច្ច័យចំនួន ៥០,០០០រៀល៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print