សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ហាញមុខជនជាតិចិនម្នាក់ពាក់ព័ន្ធ ករណីកែច្នៃ ជួញដូរ គ្រឿងញៀនជាង៦គីឡូក្រាម ជាសាធារណៈមុនបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២នេះសមត្ថកិច្ចជំនាញមន្ទីរគ្រឿងញៀនបានបង្ហាញមុខជនសង្ស័យម្នាក់ដែលជាជនជាតិចិនជាប់ពាក់ព័ន្ធទៅហ្នឹងករណីកែច្នៃជួញដូរគ្រឿងញៀជាង៦គីឡូក្រាមនៅរាជធានីភ្នំពេញជាសាធារណៈមុននឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការទៅតាមនីតិវិធី។

គួររំលឹកថាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៩:២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៣) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន និងលោកឧត្តមសេនីយ៍ទោ ភឹម ចន្ទ័តារ៉ា នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោកទី មុនិន្ទ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបនៅចំណុច ផ្ទះជួលលេខ១ ផ្លូវលេខ៦ បូរីសែនសុខ សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ លី ស៊ូចៃ (LY XU JAY) ភេទប្រុស កើតឆ្នាំ១៩៥៩ ជនជាតិ ចិននិងចាប់យកវត្ថុតាងរួមមាន :

   -អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ៦ គ.ក្រ ៤០ក្រាម។

   -កេតាមីន(KETAMINE)ទម្ងន់សុទ្ធ ១០.២៥ក្រាម។

សរុបសារធាតុញៀនទម្ងន់ ០៦ គ.ក្រ ៥០.២៥ ក្រាម

   -សារធាតុផ្សំ ៩ គ.ក្រ ៦៦៥ក្រាម។

  -ឧបករណ៍កែច្នៃមួយចំនួន៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print