សម្តេចតេជោ​ ហ៊ុន​ សែន​ សូមអបអរសាទរចំពោះចៅៗដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានថ្លែង​សារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ នៅព្រលប់​ថ្ងៃ​សៅរ៍​ទី​១៥​ ខែមករា​ ឆ្នាំ​២០២២នេះ​ សូមអបអរសាទរចំពោះចៅៗ​ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​បន្ថែមថា៖​ ខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេសAទាំងអស់ដែលឆ្នាំនេះមានរហូកដល់១៧៥៣នាក់។

ដូចឆ្នាំមុនៗដែរលើកលែងតែឆ្នាំ២០២០ដែលឱយជាប់ទាំងអស់គ្នាដោយគ្មាននិទេ្ទសដោយសារកូវីដ១៩។​ ឆ្នាំនេះខ្ញុំនិងជួបជាមួយចៅៗដើម្បីលើកទឹកចិត្តសម្រាប់ចៅៗដែលបានខិតខំរៀនសូត្រ

រហូតប្រឡងជាប់និងទទួលបាននិទ្ទេសA។

បន្ថែមពីនេះ​ សម្ដេចតេជោ​ បានសង្កត់ធ្ងន់ថា​៖​ ពេលវេលានិងទីកន្លែងជួបនិងជំរាបតាមក្រោយតាមរយលោករដ្ឋមន្ត្រី​ ហង្ស ជួនណារ៉ុន៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print