ការប្រកួតក្របខ័ណ្ឌ Premier League កាលពីរាត្រីថ្ងៃទី១៥ ខែមករាបានបង្ហាញពីលទ្ធផល២ក្រុមដែលជាត្រកូល Manchester គឺក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុមតោខៀវ Chelsea ក្នុងលទ្ធផល១ទល់០ ខណៈដែលក្រុម Manchester United បានត្រឹមស្មើប៉ុណ្ណោះក្នុងលទ្ធផល២ទល់២ ទៅលើក្រុមម្ចាស់ផ្ទះ Aston Villa។
ការប្រកួតរវាងក្រុម Man City នឹងក្រុម Chelsea គឺជាការប្រកួតដ៏ទាក់ទាញមួយដែលក្រុមទាំង២កំពុងឈរលេខ១ និងលេខ២ ប៉ុន្តែការក្រុមម្ចាស់ផ្ទះ Man City គ្រប់គ្រងបាល់បានច្រើនជាង និងមានឱកាសច្រើនក្នុងការស៊ុតបាល់ចំគោលដៅ។ ការប្រកួតក្នុងតង់ទី១គឺមិនមានគ្រាប់បាល់បញ្ចូលទីនោះទេ ដែលក្រុមទាំង២ទទួលបានលទ្ធផល០ទល់០។ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះនៅតែសម្រុកដដែល ហើយនៅនាទីទី៧០ ខ្សែបម្រើឆ្នើមរបស់ក្រុម Man City កីឡាករ Kevin de Bruyne បានរកគ្រាប់បាល់បញ្ចូលទីឲ្យ Manchester City ១គ្រាប់ដែលជាគ្រាប់ជ័យជម្នះ ធ្វើឲ្យការប្រជែងដណ្តើមពាន Premier League កាន់តែមានសង្ឃឹមខ្ពស់។
អតីតកីឡាករ Chelsea រូបនេះបានបំបែកកំណត់ត្រាក្នុងក្រុម Man City ឲ្យបន្តការឈ្នះនៅក្នុងការប្រកួតដ៏តឹងតែងមួយជាមួយនឹងការបញ្ជូនបាល់យ៉ាងអស្ចារ្យឆ្លងកាត់អ្នកចាំទី Kepa Arrizabalaga ដែលនៅសល់២០នាទីចប់ការប្រកួតដើម្បីបន្តការនាំមុខរបស់ Man City នៅលើកំពូលតារាងរហូតដល់ ១៣ពិន្ទុ។ក្រុម Chelsea មានឱកាសរបស់ពួកគេ ដែលជាការមកដល់ដ៏ល្អបំផុតនៅពេលដែលអ្នកចាំទី Ederson សង្គ្រោះបាល់ស៊ុតពីខ្សែប្រយុទ្ធ Romelu Lukaku ក្នុងតង់ទីពីរ ហើយឥឡូវនេះ Man City ក៏មានគុណសម្បត្តិ១៤ពិន្ទុលើក្រុម Liverpool ដែលមាន២ប្រកួតក្នុងដៃ។ចំណែកក្រុម Man United បានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល២ទល់២ ដែល២គ្រាប់របស់ក្រុមភ្ញៀវ Man United បានរកគ្រាប់បាល់នាំមុខ១គ្រាប់មុនដោយខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់Bruno Fernandes គឺនៅនាទីទី៦ក្នុងតង់ទី១ ហើយ១គ្រាប់នេះបានរក្សាលទ្ធផលបន្តរហូតដល់ចប់ការប្រកួតក្នុងតង់ទី១។ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវនៅតែមានឱកាសរកបានគ្រាប់បាល់នាំមុខបន្តទៀតនៅនាទីទី៦៧ ដោយខ្សែបម្រើដដែលគឺ Bruno Fernandes ។ ប៉ុន្តែនៅនាទីទី៧៧ កីឡាករ Jacob Ramsey របស់ក្រុម Aston Villa រកបាន១គ្រាប់សងវិញ ហើយខ្សែបម្រើ Philippe Coutinho បានរកគ្រាប់បាល់តាមស្មើនៅចុងម៉ោងនៅនាទីទី៨១ ក្នុងការបង្ហាញខ្លួនដំបូងឲ្យ Aston Villa ខណៈដែលក្រុមរបស់លោក Steven Gerrard បានវាយបកវិញពីការស៊ុតបញ្ចូលទីចំនួន២គ្រាប់ដើម្បីចាប់បានការប្រកួតក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុម Manchester United នៅកីឡដ្ឋាន Villa Park ។Coutinho ទើបតែត្រូវបានគ្រូបង្វឹកលោក Villarard Gerrard ឲ្យចូលលេងនៅពាក់កណ្តាលតង់ទី២ នៅពេលដែល Bruno Fernandes ទះបាល់បញ្ចូលទីគ្រាប់ទី២របស់គាត់ក្នុងការប្រកួតនេះ។
លទ្ធផលខាងលើនេះធ្វើឲ្យក្រុមមេឃខៀវ Man City ឈរកំពូលតារាងមាន៥៦ពិន្ទុ ក្នុង២២ប្រកួត ខណៈក្រុមតោខៀវ Chelsea ឈរលេខ២ មាន៤៣ពិន្ទុ ក្នុង២២ប្រកួតដូចគ្នា។ ចំណែកក្រុមបិសាចក្រហម Man United ឈរលេខ៧ មាន៣២ពិន្ទុ ក្នុង២០ប្រកួត រីឯក្រុម Aston Villa ឈរលេខរៀងទី១៣ មាន២៣ពិន្ទុ ក្នុង២០ប្រកួតដូចគ្នា ៕ (រូបភាព ៖ BBC Sport)