យល់ដឹងពី ” ទំនៀមទម្លាប់និងប្រពៃណីខ្មែរ”

ចែករំលែក៖

ទំនៀមទម្លាប់និងប្រពៃណីខ្មែរ ជាគ្រិះចាំបាច់ដែលកូនខ្មែរត្រូវចេះនិងចងចាំដើម្បីយកទៅអនុវត្តតាមច្បាប់ក្បួនប្រកបដោយចរិយាធម៌និងភាពសមរម្យក្នុងសង្គមខ្មែរ។
ការប្រណិបតន៍នូវទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលបន្សល់ទុកតាំងពីបុរមបុរាណជាយូរមកហើយនោះ គេសង្កេតឃើញកូនខ្មែរមួយចំនួនហាក់មិនបានយកចិត្តទុកដាក់ប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ហើយមួយចំនួនណានោះ បែរជាយកវប្បធម៌បរទេសមកសាបព្រោះនៅកម្ពុជាក្នុងន័យចង់លុបបំបាត់ទំនៀមទម្លាប់និងប្រពៃណីខ្មែរឲ្យសាបសូន្យទៅវិញ។
ដូច្នេះ ដើម្បីជាជំនួយស្មារតី ក៏ដូចជាឲ្យកូនខ្មែរបានយល់ពីទំនៀមទម្លាប់និងប្រពៃណីខ្មែរ ដើម្បីត្រៀមក្លាយជាកុលបុត្រខ្មែរអង្គរមានវប្បធម៌រុងរឿង និងចរិយាសម្បត្តិប្រពៃនោះ យើងសូមដកស្រង់អត្ថន័យនិងខ្លឹមសារចេញពីសៀវភៅ ” ទំនៀមទម្លាប់និងប្រពៃណីខ្មែរ” បោះពុម្ពផ្សាយ លើកទី២ក្នុងព.ស.២៥០១ ក្រោមការរៀបរៀងរបស់ឧកញ៉ាមហាមន្រី្ត ញិក នូវ ដែលមានការបកស្រាយដូចខាងក្រោម÷
អំពីការតែងខ្លួន÷
ការរៀបចំតាក់តែងខ្លួនប្រាណក៏ជាកិច្ចមួយដ៏សំខាន់តែយើងរាល់គ្នាមិនថាបុរសឬស្ត្រីឡើយត្រូវរិះគិតឲ្យហ្មត់ចត់ព្រោះការតែងខ្លួននេះបើមិនស្លៀកពាក់ឱ្យសមរម្យឲ្យត្រឹមត្រូវតាមលក្ខណៈបុណ្យឬពិធីណាមួយដែលគេចាត់ចែងនោះទេ យើងនឹងទទួលសេចក្តីរិះគន់ចំអកឡកឡើយពីអ្នកដទៃជាមិនខាន។
គប្បីព្យាយាមគយគន់អ្នកទាំងពួងតែងខ្លួនដែលសមរម្យតាមចាស់តាមក្មេងកុំគប្បីទៅចំណាំពេញចិត្តនិងពណ៌សំពត់ពណ៌ព្រែ។
ការរៀបចំខ្លួនក្មេងនិងចាស់ពុំដូចគ្នាទេ បើចាស់ទៅតែងខ្លួនដូចក្មេងក៏ពុំសម ក្មេងតែងខ្លួនដូចចាស់ក៏ពុំសម អ្នកមានឬអ្នកក្រអ្នកធំឬអ្នកតូចអត់មានចំទាស់ថាអ្វីឡើយ ស្រេចហើយតែនឹងមានទ្រព្យធ្វើបានត្រឹមណាយកត្រឹមនោះជាខ្នាតទៅចុះកុំឱ្យតែធ្វើឱ្យហួសប្រមាណខ្លួន។
គ្រឿងប្រដាប់សម្រាប់តែងខ្លួនសូមចែកជាបីជំពូកឲ្យដាច់ពីគ្នាគឺសម្លៀកបំពាក់១ គ្រឿងអលង្ការ១ និងគ្រឿងក្រអូប១។គ្រឿងប្រដាប់ដែលមាននៅក្នុងជំពូកទាំងបីនេះមិនមែនប្រើទៅសមរម្យបានគ្រប់គ្នាទេ។

...

(នៅមាន ត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print