ស្លាប់២៦នាក់ដោយគ្រោះរញ្ជួយដីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

ចែករំលែក៖

អ្នកនាំពាក្យរដ្ឋបាលខេត្ត Badghis បានបញ្ជាក់ថា មានមនុស្ស២៦នាក់ស្លាប់នៅក្នុងការរញ្ជួយដីកាលពីថ្ងៃទី១៧ខែមករា បណ្តាលឱ្យផ្ទះជាច្រើនខ្នងបាក់ស្រុតសង្កត់លើមនុស្សជាច្រើន ។ ក្នុងចំណោមអ្នកស្លាប់មានកុមារ៤នាក់និងស្ត្រី៥នាក់។ ក្រៅពីនេះក៏មានមនុស្ស ៤នាក់រងរបួសផងដែរ។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺស្ថិតនៅក្នុងស្រុក Muqr ក្នុងខេត្ត Badghis ។ នៅពេលនេះមន្ត្រីក្នុងតំបន់កំពុងតែតាមដានព័ត៌មានស្តីពីការស្លាប់ របួស ក៏ដូចជាខូចខាតទ្រព្យសម្បត្តិពលរដ្ឋ។ តាមការលើកឡើងរបស់ក្រុមឯកទេស USGS របស់អាមេរិក បានបញ្ជាក់ថា ការរញ្ជួយដីមានកម្រិត៥,៣រុិចទ័រ។ ចំណែកមជ្ឈមណ្ឌលតាមដានសកម្មភាពរញ្ជួយដី អឺរ៉ុប(EMSC)បានបញ្ជាក់ថា ការរញ្ជួយដីមានកម្រិតខ្លាំងជាងនេះ ក្នុងជម្រៅ៣០គីឡូម៉ែត្រ។ ជីវភាពរស់នៅរបស់ពលរដ្ឋអាហ្វហ្គានីស្ថានកំពុងប្រឈមផលលំបាកយ៉ាងខ្លាំង ហើយពេលនេះកាន់តែលំបាកទៅទៀតក្រោយការរញ្ជួយដី ក៏ដូចជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ។ បណ្តាប្រទេសលោកខាងលិច បានបង្កកការផ្តល់ជំនួយធ្វើឱ្យពលរដ្ឋរាប់សិបលាននាក់ប្រឈមការអត់ឃ្លាន។ រញ្ជួយដីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បង្កការខូចខាតយ៉ាងខ្លាំង ដោយសារតែផ្ទះសម្បែងរបស់ពលរដ្ឋសាងសង់មិនសូវរឹងមាំ ខ្វះគុណភាព។ កាលពីឆ្នាំ២០១៥ មានការរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ នៅតំបន់ Hindu Kush សម្លាប់មនុស្សដល់ទៅ ២៨០នាក់៕ ដោយសាធី

...

រូបថត៖NDTV.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print