លោក​ ហេង​ រតនា​៖​ ចូលរួមជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកបោសសម្អាតមីនជំនាន់ទី១៤២(អ្នកបន្តវេន)

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ​យ៉ាងដូច្នេះ​ថា៖​ នៅវិទ្យាស្ថានបចេ្ចកសកម្មភាពមីន ខេត្តកំពង់ឆ្នាំង លោកបានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញបច្ចេកបោសសម្អាតមីនជំនាន់ទី១៤២(អ្នកបន្តវេន)។

សូមជម្រាបថា វគ្គហ្វឹកហ្វឺននេះមានរយ:ពេល៣ខែ​ ចាប់ផ្តេីមពីខែមករា ឆ្នាំ២០២២នេះតទៅនឹងមានសិក្ខាកាមចូលរួមសរុបចំនួន៣០១នាក់ ក្នុងនោះសិក្ខាកាមដែលជាស្រ្តីចំនួន១០១នាក់។ វគ្គហ្វឹកហ្វឺននេះត្រូវហ្វឹកហ្វឺនលើទ្រឹស្ដីមានចំនួន១៦០ម៉ោង និងការអនុវត្តលើទីលានជាក់ស្តែងចំនួន៣២០ម៉ោង​ ដោយមិនគិតម៉ោងកីឡា​ ម៉ោងលំហាត់របៀប និងជំនញសង្គមកិច្ចឡេីយ។

បន្ថែមពីនេះ​ អគ្គនាយកស៊ីម៉ាក់​ ក៏សូមជូនពរក្មួយៗទាំងអស់មានសំណាងល្អ​ និងឆ្លងផុតសមរភូមិជីវិតនិងជីវភាពថ្មីនៃការហ្វឹកហ្វឺនអាជីពជាអ្នកជំនាញបច្ចេកទេសបោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមលេីកទី១៤២នេះ! ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print