នគរបាលបញ្ជូនក្រុមក្មេងទំនើងទៅតុលាការបន្ទាប់ពីគប់ដាវសាំម៉ូរៃត្រូវបុរសម្នាក់បណ្ដាលឲ្យស្លាប់

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ក្មេងទំនើងមួយក្រុម
ធ្វើសកម្មភាពយកដាវសាំម៉ូរៃនិងដុំថ្មគប់ទៅលើបុរសម្នាក់កំពុងជិះម៉ូតូមកពីហូបការវិញត្រូវមួយដាវចំពោះបណ្ដាលឲ្យស្លាប់នៅរសៀលថ្ងៃទី១៨
ខែមករាឆ្នាំ២០២២នេះ។
លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿនមានប្រសាសន៌ថាៈបន្ទាប់ពីបានទទួលពត៌មានរបស់កំលាំងនគរបាលការពារព្រំដែនថាមានករណី ហឹង្សានៅចំណុចភូមិ សុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅវេលាម៉ោង ២៣និង៣០នាទី យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ និងទទួលបទបញ្ជាពីលោកស្នងការខេត្តបន្ទាយមានជ័យសិទ្ធ ឡោះព្រមទាំងមានការសម្របសម្រួលព្រះរាជអញ្ញាខេត្ត កំលាំងវេនប្រចាំបញ្ជា នៃអធិការរដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅដល់ចំណុចខាងលើធ្វើការស្រាវជ្រាវនិង នាំខ្លួនជនសង្ស័យឈ្មោះ តិ អ៊ីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ ស្ទឹងបត់ សង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុង។ ក្នុងនោះយើងបានដកហូតវត្ថុតាងមាន ដាវសាំម៉ូរ៉ៃ១ដើម ។
តាមការបំភ្លឺពីជនរងគ្រោះឈ្មោះ ស៊ាន វុទ្ធា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមិត្តភាព សង្កាត់/ក្រុង ប៉ោយប៉ែត បានបំភ្លឺថាឈ្មោះតិ អ៊ីន ដែលសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនខាងលើគឺពិតជាអ្នកធ្វើសកម្មភាពយកដុំថ្មគប់មកលើពួកខ្លួនពិតមែន។និងបានដាក់ពាក្យបណ្ដឹង សូមអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។
ឈ្មោះ តិ អ៊ីន បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពគប់ដុំថ្មទៅលើជនរងគ្រោះពិតមែន ដោយមានបក្សពួកសរុបប្រហែលជាង១០នាក់ ជិះម៉ូតូ៦គ្រឿង ដោយប្រើកាំបិត និងដុំថ្ម។
សូមបញ្ជាក់ដែរថា ដោយសារជនរងគ្រោះម្នាក់ទៀតរងរបួសធ្ងន់ (ចំពោះធ្លាយចេញពោះវៀន) ត្រូវបានយកទៅព្យាបាលនៅមន្ទីពេទ្យមង្គលបូរី កំលាំងយើងមិនទាន់បានសួរបំភ្លឺបន្ថែមនៅឡើយទេ ក្រោយមកបានទទួលពត៌មានថា ជនរងគ្រោះឈ្មោះ ឌីសស្កូ ហៅតួ ភេទប្រុស អាយុ២៥ឆ្នាំ ក្រោយពីបានបញ្ជួនទៅសង្រ្គោះបន្ទាន់មន្ទីពេទ្យមង្គលបូរី បានស្លាប់។
លុះនៅវេលាម៉ោង៩ និង២០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ មិត្តភ័ក្ត៌របស់ជនរងគ្រោះពីរនាក់ទៀតមានឈ្មោះ ចាន់ សុគន្ធី ហៅក្រៅធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះសៀង រ៉ាវុទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ អូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆ្លើយបំភ្លឺថា ពួកខ្លួនបានត្រឡប់មកពីកម្មពិធីរៀបការរបស់មិត្តភ័ក្រ ពីស្រុកថ្មគោល ខេត្តបាត់ដំបង មកក្រុងប៉ោយប៉ែតវិញ នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ពេល ជិះមកដល់ចំនុចផ្លូវ៣០ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ប្រហែល១០នាក់ជាង បានធ្វើសកម្មភាព គប់ដុំថ្ម និងកាំបិតមកលើពួកខ្លួនបណ្ដាលអោយមានរបួសហួរឈាម ចំនែកឈ្មោះឌីសស្កូហៅតួ ត្រូវបានគេគប់កាំបិតជាប់ពោះធ្លាយពោះវៀន ហើយយកសង្គ្រោះនៅមន្ទីពេទ្យ តែអកុសលបានស្លាប់។ ក្រោយមកទៀតកម្លាំងនគរបាលវរព្រំដែនដែលប្រចាំការនៅទីបញ្ជាការស្រាល បានជួយអន្តរាគម
ហើយឃាត់បានជនសង្ស័យបានម្នាក់ផងដែរ។
ពេលនេះកម្លាំងជំនាញ កំពុងស្រាវជ្រាវ រកជនសង្ស័យដែលធ្វើសកម្មភាពគប់មកលើជនរងគ្រោះខាងលើ ដើម្បីចាត់ការបន្ត ។ លុះនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់បន្ថែមទៀត ទី១.ឈ្មោះ ពាន សុផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ យាង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី២.ឈ្មោះធុច ឆាត ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ អណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី៣.ឈ្មោះតាក់ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី៤.ឈ្មោះឡឹក សាវុធ ហៅក្រៅ ប៉ិឡិ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ យាង សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង៤នាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាព គប់ដុំថ្ម និងកាំបិត ទៅលើក្រុមជនរងគ្រោះខាងលើពិតប្រាកដមែន។
សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ផន ឌីស្កូ ហៅក្រៅ តួ(សាកសព) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្លាប់នៅពេលបញ្ជួនដល់មន្ទីពេទ្យមង្គលបូរី។
កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print