រថយន្តធុនធំ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឱ្យគាបជាប់តៃកុងម្នាក់

ចែករំលែក៖

ភ្នំពេញ: រថយន្តធុនធំ២គ្រឿងបានបុកគ្នាពេញទំហឹងបណ្តាលឱ្យភាគីម្ខាងគាបជាប់តៃកុងបណ្តាលឱ្យរងរបួស ហេីយត្រូវបានបងប្អូនប្រជាពលរដ្ឋជួយទាញយកចេញមកខាងក្រៅ បង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២​ នៅចំណុចភ្លើងស្តុបផ្សារថ្នល់បត់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកេីតហេតុមានរថយន្តកូរ៉េ​ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣E-០៧៤៨ របស់ក្រុមហ៊ុនសុធា អេស​ ដឹកកេសក្រដាស ធ្វើដំណើរតាមផ្លូវបេតុងព្រៃស​ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុត្រង់ចំណុចភ្លើងស្តុបបំបែកផ្សារថ្នល់បត់ ស្រាប់តែរថយន្តខាងលើបានបើកគេចពីម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋដែលឈប់ចាំភ្លើងស្តុបពណ៌ខៀវ ក៏រេចង្កូតទៅបុករថយន្តសណ្ដោងទូកុងតឺន័រដែលពាក់ស្លាកលេខ ភ្នំពេញ 3E-0247 ពណ៌ស បើកបរដោយបុរសម្នាក់យ៉ាងពេញទំហឹងបណ្ដាលឱ្យគាបជាប់តៃកុងរថយន្ត ហេីយត្រូវបានបងប្អូនប្រជាពលរដ្ឋជួយទាញយកចេញមកខាងក្រៅ តែសំណាងល្អគ្រាន់តែរងរបួសត្រូវជើងបន្តិចបន្តួចប៉ុណ្ណោះ ។

    ក្រោយពេលកើតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ​ បានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោ​ចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print