កាកបាទក្រហមកម្ពុជា ប្រគល់សម្ភារះ ប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ជូនដល់មន្ទីរពេទ្យព្រះអង្គឌួង ,មន្ទីរពេទ្យព្រះសីហនុ និងមណ្ឌលនៃក្តីសង្ឃឹម នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​កាកបាទក្រហមកម្ពុជា​ បានឱ្យដឹងថា​ នៅរសៀលថ្ងៃទី​ ១៩​ ខែមករា​ ឆ្នាំ២០២២នេះ​ កាកបាទក្រហមកម្ពុជា​ បានប្រគល់សម្ភារះប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ជូនដល់មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម នៅរាជធានីភ្នំពេញ​ ដែលមន្ទីរពេទ្យនីមួយៗទទួលបាន​ ជែលលាងដៃចំនួន​ ១០០កេស​,​ អាវវេជ្ជសាស្ត្រចំនួន ២០០សម្រាប់​ និងអាវពេទ្យចំនួន​ ២០០សម្រាប់។

ក្នុងឱកាសនោះ​ លោកស្រី​​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ ការថ្លែងអំណរគុណ និងកោតសរសេីរចំពោះថ្នាក់ដឹកនាំ-បុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យ​ ដែលបានខិតខំលះបង់កម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋរាប់សែននាក់​ ជាពិសេសបានរួមចំណែកទប់ស្កាត់​ការចម្លងវីរុសកូវីដ-១៩ ក៏ដូចជាការចូលរួមស្តារ​ និងអភិវឌ្ឍប្រទេសជាតិឡេីងវិញតាមគន្លងប្រក្រតីភាពថ្មី។

ជាមួយគ្នានេះ​ តំណាងមន្ទីរពេទ្យទាំងពីរ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ កាកបាទក្រហមកម្ពុជា​ ដែលបានឧបត្ថម្ភ​សម្ភារៈ​ចាំបាច់​ ទាំងអស់នេះ​ ដេីម្បីយកទៅប្រេីប្រាស់ទៅតាមសេចក្តីត្រូវការចំពោះមុខ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print