ម្ហូបអាហារ និងទំនិញប្រើប្រាស់ពុំមានអនុលោមភាព ប្រមាណ ៦៤គីឡូក្រាម និង៥០០យួរ ត្រូវបានមន្ត្រី ក.ប.ប. រកឃើញ និងដកហូត

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា​ ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុវត្ថិភាព មិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ​។ ជាក់ស្ដែង​មន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ​ បានធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ ផលិតផលវេចខ្ចប់ស្រេច និងគ្រឿងសម្អាង តាមបណ្តាម៉ាតលក់ទំនិញ ទីផ្សារនានា ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ ក្នុងទិសដៅការពារសុខុមាលភាពប្រជាពលរដ្ឋ។

ជាលទ្ធផលនៅក្រុងសួង ខេត្តត្បូងឃ្មុំ មន្ត្រីជំនាញ​ ចុះនៅតាមរយៈប្រតិបត្តិការត្រួតពិនិត្យទីផ្សារ​ បានធ្វើការដកហូតផលិតផលឡេ​ ដែលមានស្លាកសញ្ញាមិនអនុលោមតាមបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងគ្មានលិខិតបញ្ជាក់ប្រវេទន៍ពីក្រសួងសុខាភិបាលប្រមាណ ៦១.៤គីឡូក្រាម។

ដោយឡែក នៅក្នុងស្រុកសូយោង ខេត្តកំពង់ធំ មន្ត្រី ក.ប.ប. បានរកឃើញពពុះសណ្តែកចំនួន ៣គីឡូក្រាម និងទឹកបរិសុទ្ធគ្មានកាលបរិច្ឆេទប្រើប្រាស់ច្បាស់លាស់ចំនួន ៥០០យួរ។

គួរបញ្ជាក់ថា​ ចំពោះអាជីវករដែលមានកំហុសឆ្គង ត្រូវបានមន្ត្រីជំនាញធ្វើការណែនាំ និងឱ្យបញ្ឈប់ការដាក់តាំងលក់ទំនិញដែលពុំមានអនុលោមភាពតទៅទៀត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print