លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង៖​ ដឹកនាំ​កិច្ចប្រជុំផ្សព្វផ្សាយ សជណ ៧៨៦ ស្តីពីការស្នើសុំការអនុញ្ញាតលើកលែងពន្ធនាំចូលចំពោះរថយន្តពាក់ស្លាកលេខ “នគរបាល”

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង​ អគ្គស្នងការរងនគរបាលជាតិ​ នាឱកាស​ទទួលដឹកនាំនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ តាមប្រព័ន្ធ Zoom នារសៀលថ្ងៃទី២០​ ខែមករា ម្សិលមិញនេះ​ ស្តីពីការស្នើសុំការអនុញ្ញាតលើកលែងពន្ធនាំចូលចំពោះរថយន្តពាក់ស្លាកលេខ “នគរបាល”។

លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង​ បានបញ្ជាក់តាមរយៈប្រព័ន្ធ Zoom ថា៖​ យោងតាមស្មារតីនៃកិច្ចប្រជុំផ្សព្វផ្សាយ សជណ ៧៨៦ ស្តីពីការស្នើសុំការអនុញ្ញាតលើកលែងពន្ធនាំចូលចំពោះរថយន្តពាក់ស្លាកលេខ នគរបាល​ “ខ្ញុំសូមជូនដំណឹងដល់ថ្នាក់ដឹកនាំ នាយនគរបាល និងមន្ត្រីចំនុះនាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ មេត្តាជ្រាបថា”៖

(១) បិទបញ្ចប់ការចេញស្លាកលេខ នគរបាល (លើកលែងករណីចាំបាច់ ដែលត្រូវបានអនុញ្ញាតដោយអគ្គស្នងការនគរបាលជាតិប៉ុណ្ណោះ) និងលុបចោលស្លាកលេខ នគរបាល ដែលមិនចុះក្នុងបញ្ជីសារពើភ័ណ្ឌ ចោលទាំងអស់ ចាប់ពីពេលនេះតទៅ។

(២) ដកហូតស្លាកលេខ នគរបាល ទាំងអស់ដែលបានចុះបញ្ជីក្នុងអង្គភាពកន្លងមក។

(៣) ម្ចាស់រថយន្តកំពុងប្រើលេខ នគរបាល ត្រូវស្ម័គ្រចិត្តចុះបញ្ជីរថយន្តរបស់ខ្លួនជាទ្រព្យសម្បត្តិរបស់អង្គភាព ឬអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីទទួលបាននូវការលើកលែងពន្ធនាំចូល ត្រឹមចុងខែមករា នេះ។

(៤) ករណីរថយន្តប្រទេសទេសចរណ៍ ចង្កូតស្តាំ ត្រូវកែទៅ ចង្កូតឆ្វេង ទាំងអស់ ហើយការកែចង្កូតនេះជាបន្ទុករបស់សាមីខ្លួន មុនពេលស្នើសុំចុះបញ្ជីសារពើភ័ណ្ឌ។

(៥) រថយន្តដែលត្រូវបានអនុញ្ញាតប្រើស្លាកលេខ ក្រោយចុះបញ្ជីរួច ត្រូវអនុលោមតាមការណែនាំ ដូចជា បិត Logo នគរបាល ដាក់សារ៉ែន បិតលេខកូដសម្គាល់ពន្ធអាករ និងស្លាកលេខប្រភេទថ្មី (រថយន្តទាំងអស់នេះមិនអាចលក់ដូរ ឬផ្ទេរកម្មសិទ្ធដាច់ខាត)។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមថ្នាក់ដឹកនាំ នាយនគរបាល និងមន្ត្រីនាយកដ្ឋានទាំងអស់ដែលកំពុងប្រើប្រាស់ និងមានបំណងស្នើសុំចុះបញ្ជីរថយន្ត ពន្ធអាករជាបន្ទុករដ្ឋ មេត្តារៀបចំលិខិតស្នើសុំមកការិយាល័យរដ្ឋបាលដើម្បីមុខការជូន ត្រឹមខែមករា នេះ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print