ប្រជ្រៀតជាន់លើគ្នាក្នុងពិធីបុណ្យសាសនានៅប្រទេសLiberiaស្លាប់២៩នាក់

ចែករំលែក៖

នៅថ្ងៃទី២០ខែមករា ប៉ូលិសប្រទេស Liberia បានប្រកាសថា មានមនុស្សយ៉ាងតិច២៩នាក់ស្លាប់នៅក្នុងហេតុការណ៍ប្រជ្រៀតជាន់លើគ្នានៅក្នុងពិធីសាសនាស្ថិតនៅជាយរដ្ឋធានី Monrovia ប្រទេស Liberia ។ តាមការប្រកាសរបស់មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅព្រឹកថ្ងៃទី២០ ខែមករា(ពេលវេលាក្នុងប្រទេស Liberia)។ ហេតុការណ៍កើតឡើងក្នុងពេលដែលសាសនិកគ្រឹស្តធ្វើពិធីអធិស្ឋាននៅកីឡដ្ឋានបាល់ទាត់។ អ្នកនាំពាក្យកម្លាំងប៉ូលិស Liberia លោក Moses Carter បានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងខ្ពស់ព្រោះមានអ្នករងរបួសច្រើន ។ ប្រទេសLiberia ជាប្រទេសក្រីក្រមួយស្ថិតនៅទ្វីបអាហ្វ្រិក កំពុងតែស្តារសេដ្ឋកិច្ចឡើងវិញក្រោយសង្គ្រាមកាលពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ២០០៣ និងការឆ្លងរាលដាលនៃជំងឺអេប៊ូឡានៅក្នុងឆ្នាំ២០១៤-២០១៦ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ៕ ដោយសាធី
រូបថត៖Dailymail


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print