អគ្គីភ័យឆាបឆេះរោងចក្រផលិតអាវពោង និងកាបូបដរហ្គៀ(ខេមបូឌៀ)ឯ.ក

ចែករំលែក៖

ខេត្តតាកែវ: កាលពីវេលាម៉ោង ១១ និង៣០នាទី  ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២មានអគ្គីភ័យមួយបានឆាបឆេះរោងចក្រផលិតអាវពោង និងកាបូបដរហ្គៀ(ខេមបូឌៀ)ឯ.ក   ស្ថិតក្នុងភូមិស្រង៉ែ ឃុំឧត្តសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។

សមត្ថកិច្ចបានដឹងថាអគ្គ័យខាងលើបណ្តាលអោយខូចខាតសម្ភារៈរួមមាន:

      ១.ឃ្លាំងផ្ទុកសម្ភារ:(ពូក,ស្នោរ)មួយខ្នងទំហំ ៣៥ម × ៤០ ម៉ែត្រ កំពស់ពីរជាន់ ។

       ២.ឡានកុងតាន័រ ០១ គ្រឿង។

       ៣.ម៉ូតូ ០៤ គ្រឿង ។

សមត្ថកិច្ចបានបន្តទៀតថាក្នុងប្រតិបត្តិការនេះប្រើប្រាស់កំលាំងអាវុធហត្ថ សរុបចំនួន៤១នាក់ ដឹកនាំដោយលោក ឧត្តមសេនីយ៏ត្រី សេង មហា និងលោកវ/ឯក ង៉ែត ចាន់ ធី 

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានប្រើប្រាស់រថយន្តពន្លត់អគ្គភ័យ ១៩ គ្រឿង ប្រើប្រាស់ទឹកអស់៥២ឡាន ៕ដោយ ស សម

...

IMG_7760 IMG_7761

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print