មីយ៉ាន់ម៉ាកាត់ទោសប្រហារជីវិតសមាជិកគណបក្សរបស់លោកស្រី អោងសានស៊ូជី

ចែករំលែក៖

តុលាការមីយ៉ាន់ម៉ានៅថ្ងៃទី២១ខែមករាឆ្នាំ២០២២ បានប្រកាសសាលក្រមប្រហារជីវិតសមាជិកគណបក្ស ជាតិដើម្បីប្រជាធិបតេយ្យ NLD មួយរូប ។ តុលាការមីយ៉ានម៉ា បានសម្រេចប្រហារជីវិត លោក Phyo Zayar Thaw សមាជិកគណបក្សរបស់លោកស្រីអោងសានស៊ូជី ដោយចោទប្រកាន់ពីបទភេរវកម្ម ។ លោក Phyo Zayar Thaw ជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងសភាមីយ៉ាន់ម៉ា កាលពីឆ្នាំ ២០១៥ ហើយគណបក្សរបស់លោកស្រីស៊ូជីបន្តទទួលបនជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២០ជាបន្តទៀត ប៉ុន្តែត្រូវកម្លាំងយោធាធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ដោយចោទប្រកាន់ថាបន្លំសន្លឹកឆ្នោត ។ តាមក្រុមអ្នកអង្កេតការណ៍នៅក្នុងតំបន់បានឲ្យដឹងថាចាប់តាំងពីការធ្វើរដ្ឋប្រហារមកទល់ពេលនេះ មានមនុស្ស ១៤០០នាក់ស្លាប់។ តាមការប្រកាសរបស់កម្លាំងទាហានមីយ៉ាន់ម៉ា បានបញ្ជាក់ថា លោក Phyo Zayar Thaw ឈ្មោះពិត Maung Kyaw ត្រូវបានចាប់ខ្លួននៅខុនដូសស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងទីក្រុង Yangon កាលពីខែវិច្ឆិកាឆ្នាំ២០២១ ក្រោយពលរដ្ឋបានចង្អុលបង្ហាញទីតាំង។ លោក Phyo Zayar Thawរងការចោទប្រកាន់ពីកម្លាំងយោធាថាបានដឹកនាំ ការវាយប្រហារជាច្រើនទៅលើរដ្ឋាភិបាលយោធា ក្នុងនោះមានការបាញ់ប្រហារទៅលើក្បួនរថភ្លើងនៅទីក្រុង Yangon កាលពីខែសីហាឆ្នាំ២០២១ សម្លាប់ប៉ូលិស ៥នាក់។ ក្នុងថ្ងៃទី ២១ខែមករា តុលាការក៏បានប្រកាសកាត់ទោសប្រហារជីវិត លោក Kyaw Min Yu សកម្មជនសង្គមដ៏ល្បីល្បាញនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានភាពល្បីល្បាញ់ក្រោយមហាបាតុកម្មកាលពីឆ្នាំ១៩៨៨ ដើម្បីប្រឆាំងរដ្ឋាភិបាលយោធា។ លោកត្រូវបានចាប់ខ្លួនកាលពីខែតុលាឆ្នាំ២០២១ ដោយចោទប្រកាន់ពីបទផ្សព្វផ្សាយញុះញ៉ង់ឲ្យមានអំពើហិង្សានៅលើបណ្តាញសង្គម៕ដោយ៖សាធី

...

រូបថត៖Guardian.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print