ខេត្តសៀមរាប ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរម្លឹកថា, «តាង៉ែនបន្ទាយស្រី»៖ ផ្អែមមុត ឈ្ងុយឆ្ងាញ់ ស្រស់ថ្មីពីធម្មជាតិ! សំខាន់អាចទៅលេងដល់ចម្ការ ហើយដើរកាច់ពីដើមដោយខ្លួនឯងបានទៀត!
លោកថ្លែងថា, ត្រៀម! ត្រៀម! ជិតដល់ពេលរដូវតាង៉ែនបន្ទាយស្រីទៀតហើយ! ចាំទៅទិញដល់ចម្ការទាំងអស់គ្នាទៀតនៅឆ្នាំនេះ! បានដើរលេង ដើរកាច់ពីដើមដោយខ្លួនឯង ហើយអាចហូបម៉ាចម្អែតហ្វ្រីទៀត រកឯណាបាន! #កសិទេសចរណ៍ | #តាង៉ែនបន្ទាយស្រី | #ទៅលេងបន្ទាយស្រី ខេត្តសៀមរាប។
សូមបញ្ជាក់ថា, កន្លងទៅលោកបានគៀងគរភ្ញៀវទេសចរណ៍ ប្រជាពលរដ្ឋ តោះអ្នកសៀមរាប! មកសាកភ្លក់រសជាតិ និងគាំទ្រផ្លែតាង៉ែនក្នុងខេត្តយើងម្តង! ប្រហែលជានៅមិនទាន់មានអ្នកដឹងច្រើនទេ ថានៅជើងភ្នំគូលែនមានចម្ការតាង៉ែនដ៏គួរឱ្យចង់មកលេងមួយនេះ។ ដើម្បីចូលរួមជម្រុញឱ្យមានការរីកចម្រើន និងបង្កើនភាពទាក់ទាញខាងផ្នែកកសិទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រី ម្ចាស់ចម្ការបានយល់ព្រមសហការជាមួយរដ្ឋបាលស្រុក ដោយលក់ជូនក្នុងតម្លៃពិសេស(ត្រឹមតែ៥០០០រៀលក្នុងមួយគីឡូ) សម្រាប់អ្នកទេសចរដែលអញ្ជើញមកទិញដល់ចម្ការផ្ទាល់ ហើយអនុញ្ញាតឱ្យដើរកាច់យកខ្លួនឯង និងអាចបេះហូបពីដើម”ម៉ាសេរី”ដោយមិនគិតថ្លៃបន្ថែមទៀតផង!
លោកធ្លាប់លើកឡើងថា, ខ្ញុំពិតជាចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រី និងអ្នកវិនិយោគ នាំគ្នាដាំដំណាំហូបផ្លែឱ្យបានច្រើន ជាពិសេសប្រភេទដែលលក់បានថ្លៃ មានភាពទាក់ទាញ និងមានទីផ្សារទូលំទូលាយសម្រាប់វិស័យទេសចរណ៍ ហើយរៀបចំចម្ការនិងកសិដ្ឋានរបស់ខ្លួនឱ្យទៅជារមណីយដ្ឋានសម្រាប់មកលេងកម្សាន្តផង។ បើធ្វើបែបនេះបាន ខ្ញុំជឿថាយើងនឹងអាចជម្រុញឱ្យអ្នកទេសចរមកលេងស្រុករបស់យើងកាន់តែច្រើន ព្រមទាំងអាច”នាំចេញនៅនឹងកន្លែង”នូវកសិផលទាំងនេះទៅផ្គត់ផ្គង់ដល់ក្នុងក្រុងសៀមរាបទៀតផង។ រដ្ឋបាលស្រុកត្រៀមខ្លួនរួចជាស្រេចក្នុងការជម្រុញទីផ្សារ និងផ្តល់ការគាំទ្រគ្រប់រូបភាព ធ្វើយ៉ាងណាដើម្បីឱ្យបន្ទាយស្រី សម្រេចបាននូវចក្ខុវិស័យជា«ដែនដីកសិទេសចរណ៍»ដ៏គួរឱ្យទាក់ទាញមួយនៅក្នុងពេលអនាគត។
#តាង៉ែនបន្ទាយស្រី #ទៅលេងបន្ទាយស្រី
—————————
សូមបបញ្ជាក់ថា ៖ ដើមតាង៉ែនទាំងនេះមិនមានបាញ់ថ្នាំគីមីឡើយ មានសុវត្ថិភាព១០០%សម្រាប់ការបេះហូបភ្លាមៗពីដើមផ្ទាល់ តែមានលក្ខខណ្ឌតម្រូវឱ្យទិញចាប់ពី១០គីឡូឡើងទៅ ទើបអាចធ្វើដូច្នេះបាន (ព្រោះខ្លាចដើរហូបឆ្អែតហើយ ទិញតែកន្លះគីឡូ )។
លោកបានបញ្ជាក់ពី ទីតាំង៖ ជើងភ្នំគូលែន ចូលតាមច្រកផ្លូវវត្តស្គន់ ក្នុងភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប
(https://goo.gl/maps/McH6wBf84a3TSDte6)
ម្ចាស់ចម្ការ៖ មីងសំណាង (085 406 668 / 097 8282 897) ៕