ម្ចាស់ជើងឯកកីឡាវាយតឺន្នីស២សម័យកាល កីឡាការិនី Victoria Azarenka បានយកឈ្នះកីឡាការិនី Elina Svitolina ដើម្បីឈានទៅដល់ជុំទី៤ វគ្គ១៦ក្រុមចុងក្រោយកម្មវិធី Australian Open ជាលើកដំបូងចាប់តាំងពីឆ្នាំ២ឥ២១៦។ កីឡាការិនីលំដាប់លេខ២៥ពិភពលោកសញ្ជាតិបេឡារុស្ស ដែលជាម្ចាស់ជើងឯកនៅទីក្រុងមែលប៊នក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៣បានឈ្នះ ៦-០ ៦-២ ទល់នឹងកីឡាករលំដាប់ទី១៥របស់អ៊ុយក្រែនខាងលើ។
ឥឡូវនេះ Azarenka នឹងប្រកួតជាមួយម្ចាស់ជើងឯក French Open គឺកីឡាការិនី Barbora Krejcikova។ កីឡាការិនីសញ្ជាតិឆេករូបនេះ មានចំណាត់ថ្នាក់លេខ៤ បានយកឈ្នះកីឡាការិនីសញ្ជាតិឡាតវី JelenaOstapenko ក្នុងលទ្ធផល ២-៦ ៦-៤ ៦-៤។ចំណែកកីឡាការិនី Ashleigh Barty កីឡាករលំដាប់លេខ១ពិភពលោករបស់អូស្ត្រាលី ប្រកួតជាមួយ Camila Giorgi របស់អ៊ីតាលីនៅថ្ងៃសៅរ៍នេះ។ ខ្សែការពារជើងឯក Naomi Osaka ក៏មានវត្តមានក្នុងវគ្គរាត្រីនៅ Melbourne Park ដោយទទួលកីឡាករអាមេរិក Amanda Anisimovaផងដែរ។ការប្រកួតផ្សេងទៀត កីឡាការិនីលំដាប់ទី៥របស់ក្រិក Maria Sakkariបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៦-៤ ៦-១ លើកីឡាកររុស្ស៊ី VeronikaKudermetova ហើយឥឡូវនេះនឹងប្រកួតជាមួយកីឡាករអាមេរិក Jessica Pegula។ កីឡាការិនីលំដាប់ទី៨របស់អេស្ប៉ាញ Paula Badosaបានយកឈ្នះកីឡាករវ័យក្មេងអ៊ុយក្រែន Marta Kostyuk ក្នុង៣សិតដោយយកឈ្នះក្នុងលទ្ធផល ៦-២ ៥-៧ ៦-៤។
គូរផ្សេងទៀតកីឡាការិនីអាមេរិក Madison Keys ដែលបានរួចផុតពីការប្រកួតវគ្គផ្តាច់ព្រ័ត្រដើម្បីយកឈ្នះ Wang Qiang ក្នុងលទ្ធផល ៤-៦ ៦-៣ ៧-៦ (១០-២)។ ចំណែក Azarenka ត្រូវការពេលត្រឹមតែ១ម៉ោង៧នាទីនៅលើទីលាន Rod Laver Arena ដើម្បីបញ្ចប់ការប្រកួតរបស់អតីតកីឡាការិនីលេខ៤ពិភពលោក Svitolina ៕ (រូបភាព ៖ BBC Sport)