រថយន្តនិងម៉ូតូបុកគ្នាបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងនារីម្នាក់រងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូ ឌុបនារីម្នាក់ពីក្រោយ ក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុករថយន្តចំពីមុខពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែមករាឆ្នាំ ២០២២ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីម្នាក់ បានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ 2O-5787 បើកបរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ដឹកនារីម្នាក់បើកម៉ូតូម៉ាកហុងដា PCX ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1CE-0229 ជិះតាមបណ្ដោយផ្លូវបេតុងទិសដៅបញ្រ្ចាសគ្នា ពីលិចទៅកើតក្នុងល្បឿន បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករថយន្តចំពីចំហៀងខាងមុខពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉តរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកនារីអង្គុយពីក្រោយ រងរបួសស្រាល។ ហើយភ្លាមនោះដែរ នារីបើករថយន្តតូយ៉ូតាព្រូស បានរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចងផ្នែកជំនាញចរាចរចុះមកដល់វាស់វែង និងស្ទូចយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅ ការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print