បើកម៉ូតូលឿនធ្លាក់រណ្ដៅដីការដ្ឋានកំពុងសាងសង់ផ្លូវជាតិលេខ២ស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តតាកែវ ៖ បុសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗខណៈដែលរូបខ្លួនបានបើកម៉ូតូក្នុងល្បឿនលឿនហើយបានជ្រុលទៅធ្លាក់ចូលក្នុងរណ្ដៅដីការដ្ឋានកំពុងសាងសង់ផ្លូវជាតិលេខ២។
ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ២៣ និង៤៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើដងផ្លូវជាតិលេខ២ចន្លោះគីឡូម៉ែត្រលេខ
៤២-៤៣ ក្នុងភូមិចកឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះគឺបើកបរម៉ូតូធ្លាក់រណ្ដៅដួលខ្លួនឯងធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិចលុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន
បានបើកធ្លាក់រណ្ដៅដីការដ្ឋានកំពុងសាងសង់ផ្លូវជាតិលេខបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FW- 0256 ឈ្មោះរស់ វិចិត្រ ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរកសិករ
មានទីលំនៅភូមិត្រកៀត ឃុំចំប៉ី ស្រុកបាទីខេត្តតាកែវ ដោយសារបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យ ហើយបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីតាមប្រពៃណីនិងសាសនា៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print