ការប្រកួតវគ្គ១៦ក្រុមចុងក្រោយបានរកឃើញ២ក្រុមទៀតដែលត្រូវឡើងវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ១/៤ផ្តាច់ព្រ័ត្រនៃពានរង្វាន់ Africa Cup of Nations ដោយក្រុមម្ចាស់ផ្ទះកាមេរូនបានយកឈ្នះក្រុមកូម៉ូរ៉ូសក្នុងលទ្ធផល២ទល់១។ ចំណែកក្រុមហ្គាំប៊ីក៏បានយកឈ្នះក្រុមហ្គីណេក្នុងលទ្ធផល១ទល់០ទាំងលំបាក និងមានកាតក្រហមរហូតដល់២នាក់។
ការប្រកួតក្នុងតង់ទី១ក្រុមម្ចាស់ផ្ទះកាមេរូនបាននាំមុខក្រុមកូម៉ូរ៉ូស១គ្រាប់មុននៅនាទីទី២៩ ដោយកីឡាករ Toko-Ekambi ហើយនៅនាទីទី៧០ កីឡាករ Aboubakar បានចាប់ផ្តើមរកបាន១គ្រាប់ទៀតឲ្យក្រុមកាមេរូន ប៉ុន្តែនៅនាទីទី៨១ កីឡាករ Youssouf M’Changama របស់ក្រុមកូម៉ូរ៉ូសរកបាន១គ្រាប់សងវិញ។ក្នុងជំនួបនេះការប្រកួតមិនទាន់បាន១០នាទីផងខ្សែការពារឆ្វេង NadjimAbdou របស់ក្រុមកូម៉ូរ៉ូសត្រូវអាជ្ញាកណ្តាលពិន័យកាតក្រហមនៅនាទីទី៧។ អ្វីដែលភ្ញាក់ផ្អើលនោះកីឡាករ Chaker Alhadhur ត្រូវអវត្តមានបន្ទាប់ពីប៉ះពាល់អ្នកចាំទី២នាក់ក្នុងចំណោមអ្នកចាំទី៣នាក់របស់ពួកគេត្រូវអវត្តមានដោយសារតែឆ្លង COVID-19 ខណៈដែលម្នាក់ទៀតមានបញ្ហារបួសទើបជាហេតុដែលនាំឲ្យមានការបរាជ័យរបស់ក្រុមកូម៉ូរ៉ូសក៏ថាបាន។ជ័យជម្នះនេះធ្វើឲ្យក្រុមតោកំណាចកាមេរូនចង់រក្សាក្តីសុបិនរបស់ពួកគេក្នុងការឈ្នះពាន Cup of Nations នៅលើទឹកដីខ្លួនឯង ខណៈដែលពួកគេឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយជាមួយនឹងក្រុមហ្គាមប៊ី។ ប្រទេសកោះមហាសមុទ្រឥណ្ឌាដ៏តូចមួយហ្គាមប៊ីបានឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេនៅ Cup of Nations បន្ទាប់ពីបានបញ្ចប់ក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខ៣ល្អបំផុតក្នុងពូល។ទោះបីជាយ៉ាងណាក៏ដោយក្តីស្រមៃរបស់ក្រុមកូម៉ូរ៉ូសបានប្រែទៅជាសុបិន្តអាក្រក់ ខណៈដែលកីឡាករ និងបុគ្គលិកសរុបចំនួន១២នាក់បានធ្វើតេស្តវិជ្ជមាន Covid-19 ពីរថ្ងៃមុនការប្រកួតរួមទាំងអ្នកចាំទី Ali Ahamada និង Moyadh Ousseini ផងដែរ។ អ្នកចាំទីផ្សេងទៀតគឺកីឡាករ Salim Ben Boina បានរងរបួស ប៉ុន្តែពួកគេបានសង្ឃឹមថា Ahamada នឹងអាចចាប់ផ្តើមបន្ទាប់ពីគាត់បានធ្វើតេស្តអវិជ្ជមាននៅថ្ងៃប្រកួត។ចំណែកក្រុមហ្គាមប៊ីបានយកឈ្នះក្រុមហ្គីណេក្នុងលទ្ធផល១ទល់០ ដែល១គ្រាប់របស់ហ្គាំប៊ីរកបានដោយកីឡាករ Musa Barrow ជាគ្រាប់បាល់ជ័យជម្នះនៅនាទីទី៧១ ខណៈដែលហ្គាំប៊ីបានបន្តការវាយលុកដ៏ធំរបស់ពួកគេនៅ Africa Cup of Nations ដោយការទម្លាក់ហ្គីណេត្រឹមវគ្គ១៦ក្រុមនៅទីក្រុង Bafoussam កាលពីថ្ងៃចន្ទដើម្បីឈានទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ។ខ្សែប្រយុទ្ធ Barrow ដែលជាអ្នករកគ្រាប់បាល់ឆ្នើមម្នាក់នៅក្នុងការប្រកួតនោះ ត្រូវបានបង្កើតឱកាសឡើងដោយការបញ្ជូនបាល់ពីខ្សែការពារ Yusupha Bobb ស៊ុតចេញពីតំបន់ការពារក្រុមហ្គីណេដោយប្រើជើងស្តាំរបស់គាត់។ ប្រទេសអាហ្រ្វិកខាងលិចតូចមួយនេះគឺជាប្រទេសដែលមានចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមអ្នកចូលរួមទាំង២៤នាក់នៅក្នុងការប្រកួតនៅប្រទេសកាមេរូនដែលមាន១៥០នាក់នៅលើពិភពលោក ហើយកំពុងបង្ហាញខ្លួនជាលើកដំបូងនៅវគ្គផ្តាច់ព្រ័ត្រ។ហ្គាំប៊ីបានបាត់បង់កីឡាករម្នាក់នៅជិតចប់ការប្រកួតដោយទទួលបានកាតក្រហមកីឡាករ Yusupha Njie ប៉ុន្តែនៅម៉ោងបន្ថែមជិតចប់ការប្រកួតខ្សែការពារ Ibrahima Conte របស់ហ្គីណេទទួលបានកាតក្រហមដែរ ដែលធ្វើឲ្យក្រុមហ្គីណេមិនអាចធ្វើអ្វីបានទៅលើក្រុមហ្គាំប៊ី។
លទ្ធផលនេះធ្វើឲ្យក្រុមហ្គាំប៊ីត្រូវប៉ះក្រុមម្ចាស់ផ្ទះកាមេរូនក្នុងវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃទី២៩ ខែមករាខាងមុខនេះ។ ចំណែកការប្រកួតនៅរាត្រីថ្ងៃទី២៥ មករានេះមាន២គូគឺក្រុមជម្រើសជាតិសេណេហ្គាល់ប៉ះក្រុមកាបូ វ៉ាដេ ម៉ោង១១យប់ និងក្រុមជម្រើសជាតិម៉ារ៉ុកប៉ះក្រុមម៉ាឡាវីម៉ោង២រំលងអធ្រាត្រ។ ចំណែក២ក្រុមទៀតដែលត្រូវប្រកួតនៅថ្ងៃទី២៦ គឺក្រុមកូឌីវ័រប៉ះក្រុមអេហ្ស៊ីប និងក្រុមម៉ាលីប៉ះក្រុម អេក្វាទ័រហ្គីណេ (Equatorial Guinea) ៕ (រូបភាព ៖ CNA)