សាកសពកម្មករនេសាទធ្លាក់ពីលើទូកនៅកណ្តាលសមុទ្រត្រូវបានក្រុមសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ រកឃើញហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖សាកសពកម្មករនេសាទធ្លាក់ពីលើទូកនៅកណ្តាលសមុទ្រ តាំងពីថ្ងៃ រសៀល ទី២៣ ខែ មករា ឆ្នាំ ២០២២នោះត្រូវបានក្រុមសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជា ជនកម្ពុជា ខេត្ត ព្រះសីហនុ រួមជាមួយកម្លាំងសមត្ថកិច្ចរកឃើញហើយ នៅព្រឹក ថ្ងៃទី២៥ ខែ មករា ឆ្នាំ ២០២២។លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍សម្តែងការសោកស្តាយចំពោះមរណភាពអ្នកនេសាទរូបនេះ បើទោះជាក្រុមសង្គ្រោះរបស់ក្រុមហ៊ុនលោកឧកញ៉ានិងសមត្ថកិច្ច បានស្វះស្វែងរកជួយសង្គ្រោះយ៉ាងណាក្តី ក្រោយពីបុរសអ្នកនេសាទរូបនេះ ធ្លាក់ពីលើទូកនេសាទ ហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រ កាលពីរសៀលថ្ងៃ២៣ ខែមករា ឆ្នាំ២០២២។ សាកសពជនរងគ្រោះ ត្រូវបានក្រុមសង្គ្រោះក្រុមហ៊ុនរបស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ច បានរកឃើញ នៅព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ នៅចំណុចខាងកើតកោះដូង ចម្ងាយប្រហែលជាង៤០០ម៉ែត្រ ស្ថិតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។គួរបញ្ជាក់ផងដែរថា ជនរងគ្រោះមានឈ្មោះ ហ៊ូត ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ មានប្រពន្ធឈ្មោះ មាស សារី អាយុ៤៥ឆ្នាំ មានស្រុកកំណើតភូមិអំពែង ឃុំអំពែង ស្រុកដំណាក់ចង្អើរ ខេត្តកែប។ជនរងគ្រោះគឺជាកម្មក រនេសាទ បានធ្លាក់ ពីលើទូកនេសាទ ចូលទៅក្នុងសមុទ្រ នៅចំណុចដាវលេខ៤៣.៧៩០ ម្តុំខាងក្រោយឃ្លាំង ស្តុកប្រេងសូគីមិច ចន្លោះពាក់កណ្តាលកោះដូង ស្ថិតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រួច បាត់ខ្លួន។ សេចក្តីរាយការណ៍ពីម្ចាស់ទូកឈ្មោះ អ៊ុក ស៊ិន ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅលើទូក មានស្រុក កំណើត ភូមិអំពែង ឃុំអំពែង ស្រុកដំណាក់ចង្អើរ ខេត្តកែបឲ្យដឹងថា មុនកើតហេតុពួកគាត់បានចេញទៅនេសាទ មានគ្នាចំនួន៣នាក់ ហើយពេលកំពុងនេសាទក្នុងសមុទ្រ ជនរងគ្រោះដែលជាកូនដៃទូកបានធ្លាក់ទឹកបាត់ខ្លួន ហើយភ្លាមៗពួកគាត់ក៍បានស្វែងរកដែរ ប៉ុន្តែមិនប្រទះឃើញ។បច្ចុប្បន្នក្រុមសង្គ្រោះក្រុមហ៊ុនរបស់លោកឧកញ៉ា ទៀ វិចិត្រ និងសមត្ថកិច្ច បាននាំយកសាកសពជនរង គ្រោះមកប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ហើយក្នុងនោះជាមួយការរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ លោកឧកញ៉ា ទៀ វិចិត្រសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ក៍បានចូល ជាបច្ចយ័បុណ្យសពចំនួន១លានរៀលផងដែរ ៕

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print