សោកវិនាសកម្មដីព្រៃសហគមន៍ឈើទាល់ព្រីស រងនូវ ការវិនាសអន្តរាយជាក់ជាមិនខាន បើអាជ្ញាធរសមត្ថកិច្ចនិងមន្ត្រីជំនាញនៅតែធូរ​រលុង​

ចែករំលែក៖

ខេត្តស្ទឹងត្រែង: ដីព្រៃសហគមន៍ឈើទាលព្រីសមានចំនួន៦៦៤ហិកតា កំពង់រងនៅការវិនាសអន្តរាយនៅថ្ងៃខាងមុខជាក់ជាមិនខាន បើអាជ្ញាធរនៅតែធូរលុង គ្មានវិធានការក្តៅទៅលើជនល្មើស ដែលជាក្រុមឧក្រិដ្ឋជនព្រៃឈើ យកមកដាក់ទោសទាន់ទៅតាមផ្លូវច្បាប់នោទេ។ គ្រាន់តែចំណាយពេលវេលាចូល សិក្សាត្រួតពិនិត្យហើយមកវិញធ្វើរបាយការណ៍ៗ ដោយមិនវែកមុខជនដៃដល់នោះទេ វាមិនខុសអ្វីទៅនិងវែកចកនោះឡើយ វែកមុខនៅក្រោយ ពេលក្រុមការងារគណ:គណៈកម្មការចុះទៅស្ងាត់ ត្រឡប់មកវិញសកម្មភាពបទល្មើសនៅតែបន្ត វានិងក្លាយទៅជាវាលរហោស្ថាន ហើយក៏និងក្លាយទៅជាដីចំការស្របច្បាប់ដដែលៗ។ មុនក្រោយតើខំចំណាយកម្លាំង និងថវិការជាតិ ខាតបង់គ្រប់រូបភាពតើបានអ្វីត្រលប់មកវិញបើដូច្នេះ។ ហើយការកាប់ផ្តួលរលំដើមឈើធំៗ អាជ្រៀកដឹកជញ្ចូធ្វើអាជីវកម្មយ៉ាងគឃ្លើន ជាពិសេសរដ្ឋបាលព្រៃឈើក្នុងមូលដ្ឋានផ្ទាល់ និងលោកប្រធានសហគមន៍ឈើទាលព្រីសនេះតែម្តង។ កំថាទប់ស្កាត់មិនបាន បង្ក្រាបមិនកើតទើសទាល់ បើកដៃឲ្យក្រុមឈ្មួញជួញដូរដី និងឈ្មួញរកស៉ីដឹកជញ្ចូនឈើ បន្ថែមលើកការរួមគណិតផ្សំនោះ។ ព្រោះជាក់ស្តែងការចុះសិក្សា អង្គេតនិងស្រាវជ្រាវរបស់មន្ត្រីជំនាញនោះ វាច្រើនលើកមកហើយនៅតែរកក្រុមជនល្មើសមិនបានដដែល។ ធ្វើឲ្យក្រុមជនល្មើសទាំងនោះ មិនញញើតច្បាប់ឡើយ ហើយក៏នៅតែបន្តសកម្មភាពដដែល។

ជាក់ស្តែងនៅថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនិងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ ដោយមានវត្តមានលោកឌួង ពៅ អភិបាលនៃគណៈអភិបាលរងខេត្តស្ទឹងត្រែង ជាអ្នកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផ្ទាល់ ស្តីពីការកាប់បំផ្លិចបំផ្លាញព្រៃឈើ ដើម្បីទប់ស្កាត់រាល់បទល្មើស ដែលកើតមាន និងចាត់វិធានការទៅលើក្រុមល្មើសច្បាប់ទាំងនោះ យកមកដាក់ទោសទណ្ឌតាមផងច្បាប់ផងដែរ។ 

ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកថាឡាបរិវ៉ាត់ អភិបាលរងស្រុក រដ្ឋបាលសាលាស្រុកថាឡាបរិវ៉ាត់ និងកម្លាំងជំនាញរដ្ឋបាលព្រៃឈើស្រុកនិងខេត្ត ដោយចែកជា៣ក្រុម ចុះទៅតាមចំណុចទីតាំងខាងលើតាមគោលដៅនិមួយៗ ដើម្បីស្រាវជ្រាវពិនិត្យនិងចុចGPS ហ៊ុំព័ទ្ធការបាត់បង់ដីព្រៃខាងលើនេះជាក់ស្តែង។ ហើយលោកអភិបាលរងខេត្ត ក៏បានមានប្រសាសន៍ក្នុងពិធីនេះ សង្កត់ធ្ងន់ផងដែរថា: បើរកមិនឃើញដើមឈើដួលនិងកាប់អាជ្រៀកដូចការ រាយការណ៍ និងផ្ដល់ផ្សាយ ជាពិសេសប្រព័ន្ធផ្សប់ផ្សាយកន្លងមក និងមានវិធានការតាមផ្លូវច្បាប់។ 

ហើយនេះក៏ជាសំណួរនិងចំលើយពិតជាចាក់ដោត ហើយក៏មានន័យរបស់ក្រុមប្រជាសហគមន៍កាំងចាម ដោយគិតថាបើរកឃើញជនល្មើសដែកជាអ្នកកាប់ ផ្តួលរលំរុករានទន្ទ្រានដីព្រៃសហគមន៍ខាងលើនោះ តើអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញ មានវិធានការយ៉ាងណា ឧទាហរណ៍ថា: បើមានទាំងឈ្មោះនិងអាសយដ្ឋានរបស់ក្រុមជនល្មើសទាំងនេះ ដែលបានធ្វើសកម្មភាពរាល់ថ្ងៃ កាប់ផ្តួលរលំដើមឈើធំៗយកដីធ្វើជាកម្មសិទ្ធ ដែលជិតនិងក្លាយទៅជាវាលរហោស្ថានហើយនោះ។ 

ជុំវិញការចុះអង្កេតស្រាវជ្រាវ ដែលមានអាជ្ញាធរ និងសមត្ថកិច្ចចម្រុះ មានទាំងអ្នកសារព័ត៌មានយើង មួយចំនួនចូលរួមផងនោះ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ មន្ត្រីជំនាញនៅមិនទាន់បង្ហាញ និងផ្តល់ព័ត៌មាននេះនៅឡើយទេ ដោយឆ្លើយថាជាប់រវល់នៅធ្វើការស្រាវជ្រាវបន្ត។ ចំណែកលោកហ៊ុន ឆើត ប្រធានសហគមន៍ឈើទាលព្រីស ក៏មិនអាចបញ្ចាក់របាយការណ៍ និងទិន្នន័យនៅការបាត់បង់ ក៏ដូចនៅព័ត៌មានណាមួយជាក់លាក់នៅឡើយទេ នៅថ្ងៃទី២៥ ខែមករា នេះ។ ចំណែកលោកវ៉ា សុខា នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ មិនអាចទាក់ទងបានទេ ទំនងជាចូលព្រៃស្រាវជ្រាវបន្តទៀត ទេដឹងនៅ ថ្ងៃ២៥នេះ។ ព្រោះព្រៃឈើ ឈើទាលព្រីស ខាងលើនេះ កំពង់រងកាប់ទន្ទ្រានយ៉ាងរង្គាល ឃើញហើយគួរឲ្យសង្វេគពេកគ្រៃ ព្រោះដីព្រៃសហគមន៍រាប់រយពាន់ហិកតា ដែលនៅសេស សល់មិនដល់៥០%ភាគរយផងនោះ តើព្រៃដែលនៅសល់នេះ មន្ត្រីជំនាញអាចការពារបានទេ តទៅមុខនិងដកហូតទុកជាសមនប្បត្តិរដ្ឋវិញឬយ៉ាងណា។

ព័ត៌មានបឋម.ដោយ:មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print