ជំនឿនៃការសែនដកជើងធូបរបស់បងប្អូនចិន-វៀតណាម

ចែករំលែក៖

ពិធី​សែន​ដក​ជើងធូប ជា​ពិធី​សែន​មួយ​នៅ​ក្នុង​ប្រពៃណី​ចិន ដែល​តែង​ធ្វើ​ឡើង​នៅ​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​របស់ពួកគេ ឈាន​ចូល​មក​ដល់ ។ ឆ្នាំ​២០២២នេះ ថ្ងៃ​សែន​ដក​ជើងធូប​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ មករា ។

 ពិធី​សែន​ដក​ជើងធូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ចន្លោះ​ពី​៥​ថ្ងៃ និង​៧​ថ្ងៃ មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម ។

 មុន​ពេល​ដក​ជើងធូប​ដើម្បី​រៀបចំ​សម្អាត​សា​ជា​ថ្មី​ឡើង​វិញ គឺ​ត្រូវ​តែ​មាន​រៀបចំ​ពពិធីសែនព្រេន។ ពិធីសែនព្រេន​នេះ ដែល​គេ​ហៅ​ថា «​សែន​ដក​ជើងធូប​» ពោល​គឺជា​ពិធី​សែន​ដើម្បី​សុំ​ដក​ជើងធូប ដែល​មាន​រៀបចំ​កំ​ប៉ុ​ង ជើងពាន ឬ​ផើង​សម្រាប់​ដោត​ធូប​សា​ជា​ថ្មី​ឡើង​វិញសម្រាប់ឆ្នាំថ្មដែល​នឹង​ទុក​សម្រាប់​ប្រើប្រាស់​រយៈពេល​ពេញ​មួយ​ឆ្នាំ​តទៅ​មុខ​ទៀត។

 ពិធី​សែន​ដក​ជើងធូប ជា​ពិធី​សែន​មួយ​ក្នុង​ចំណោម​ពិធីសែនព្រេន​នានា​នៅ​ក្នុង​ប្រពៃណី​ជនជាតិ​ចិន-វៀតណាម ដែល​គេ​ធ្វើ​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​រៀង​រាល់​ឆ្នាំ ។

 តាមជំនឿ ចំពោះ​កា​រដក​ជើងធូប​ពី​ពាន កំ​បុ​៉​ង ឬ​ផើង ដាច់ខាត​ត្រូវ​រក្សា​ទុក​ជើងធូប​៥​សរសៃ​នៅ​កន្លែង​ទេវតា ។ ចំណែក​នៅ​កុងម៉ា គេ​រក្សា​ទុក​ផើង​ធូប​៣​សរសៃ ។ អ្នក​កាត់​ចិន​-​វៀតណាម​ខ្លះ ក្រោយ​ពី​ដក​ជើងធូប​ហើយ ត្រូវ​អុច​ធូប​សា​ជា​ថ្មី​នៅ​កន្លែង​ទេវតា ត្រូវ​អុជ​៥​សរសៃ និង​នៅ​កន្លែង​កុងម៉ា​៣​សរសៃ ដែល​ជា​ការ​ទទួល​ស្វាគមន៍​ទេវតា និង​កុងម៉ា​ដែល​នឹង​ចុះ​មក​បីបាច់​ថែរក្សា​កូនចៅ​ឱ្យ​ចម្រុងចម្រើន​នៅ​ថ្ងៃ​សែន​សម្រាប់​ទទួល​ឆ្នាំ​ថ្មី ។​    បើតាមប្រពៃណី​ដែល​ជា​ត្រណម​របស់​ប្រជាជន​ចិនចិន-វៀតណាមសម្រាប់​រយៈពេល​១​ឆ្នាំ ជើងធូប ឬ​កន្ទុយ​ធូប ត្រូវ​គេ​ដក​តែ​ម្តង​ប៉ុ​ណ្ណោះ​ពី​កំ​ប៉ុ​ង ផើង ឬ​ពាន​សម្រាប់​ដោត​ធូប  ពោល​គឺ​ចាប់ពី​ដើមឆ្នាំ រហូត​ដល់​ចុងឆ្នាំ ទើប​គេ​ហ៊ាន​រុះរើ និង​ដក​ជើងធូប​រៀបចំ​ឡើង​វិញ ជាថ្មី។

តាម​ជំនឿ​ការ​សែន​ដក​ជើងធូប គឺជា​ពិធី​អរគុណ និង​ជូន​ដំណើរ​កុងម៉ា (​ដូនតា​) និង​ទេវតា​ឆ្នាំ​ចាស់​ដែល​បាន​ថែរក្សា ការពារ​ឱ្យ​ចម្រុង​ចម្រើន​​ពួក​គេ​អស់​រយៈកាល​មួយ​ឆ្នាំ​កន្លង​មក​ឱ្យ​ត្រឡប់​ទៅ​ឋានសួគ៌​វិញ ។ បន្ទាប់​ពី​កុងម៉ា និង​ទេវតា​ដែល​ជា​ម្ចាស់​កំ​ប៉ុង​ជើងធូប​ទាំងនោះ​ត្រឡប់​ទៅ​វិញ បាន​សេចក្តី​ថា កំ​ប៉ុ​ង​ជើងធូប​នេះ​នៅ​ទំនេរ​ពុំ​មាន​ម្ចាស់​ឡើយ រហូត​កុងម៉ា និង​ទេវតា​ឆ្នាំ​ថ្មី​ចូល​មក​ជំនួស ។ ក្នុង​ពេល​ពុំ​មាន​ម្ចាស់​នេះឯង ជា​ពេល​ដែល​ម្ចាស់ផ្ទះ​ដក​ជើងធូប​ចេញពី​កំ​ប៉ុ​ង និង​យក​កំ​ប៉ុ​ង​ជើងធូប​ទៅ​លាង​សម្អាត​ឬដូរជាថ្មី សម្រាប់​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ។

 តាមហោរាចិនអះអាងថា ពាក្យ​ថា «​សែន​ដក​ជើងធូប​» បាន​សេចក្តី​ថា សែន អរគុណ និង​ជូន​ដំណើរ​កុងម៉ា ទេវតា​ឱ្យ​ត្រឡប់​ទៅ​ឋានសួគ៌​វិញ ។ ទោះបីជា​បែប​ណា ចំពោះ​ករណី​ចាំបាច់​ដូច​ជា ពេល​មាន​ជើងធូប​ច្រើន​ពេក​ដែល​អាច​បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​ជាដើម​នោះ គេ​ក៏​អាច​ដក​ជើងធូប​ចេញ​បាន ប៉ុ​ន្តែ​ត្រូវធ្វើ​ពិធី​សែន​ត្រឹមត្រូវ​ដើម្បី​សុំ​ការអនុញ្ញាត​ពី​កុងម៉ា និង​ទេវតា ហើយ​ការ​ធ្វើ​ពិធី​ដក​មុន​ពេល​កំណត់​នេះ​ធ្វើ​បាន​តែ​នៅ​ថ្ងៃ​ទី​១៣ (​ប្រតិទិន​ច័ន្ទ​គតិ​ចិន​) ប៉ុ​ណ្ណោះ ទោះជា​នៅ​ខែ​ណាមួយ​ក៏​បានុ។ ទី​ដែល​បាន​តម្កល់ ប៉ុន្តែ​កុំ​អូស​កំ​ប៉ុ​ង ឬ​ជើងពាន​នោះ​ឱ្យ​សោះ ទើប​ជា​ការ​លើករាសី​ដល់​ម្ចាស់ផ្ទះ ហើយ​កុងម៉ា ឬ​ទេវតា​ក៏មិន​ខឹងសម្បានឹងតាមជួយថែរក្សាឲ្យសុខសប្បាយជារៀងរហូត៕

(ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print