លោក​ នេត្រ​ ភក្ត្រា​ ដឹកនាំសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយពី«ផែនការខ្យល់ស្អាតកម្ពុជា»​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃទី២៥ ខែមករា​ ឆ្នាំ​២០២២នេះ លោកបានដឹកនាំថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានធ្វើសន្និសីទសារព័ត៌មានដើម្បីផ្សព្វផ្សាយពី«ផែនការខ្យល់ស្អាតកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការក្រោមឱវាទក្រសួងបរិស្ថាន និងអ្នកសារព័ត៌មានជាច្រើនរូបទៀតនៅទីស្តីការក្រសួងបរិស្ថាន។

លោក​ នេត្រ​ ភក្ត្រា​ បានបញ្ជាក់បន្ថែមថា​ ផែនការខ្យល់ស្អាតកម្ពុជាជាអ្វី?​ ផែនការខ្យល់ស្អាតកម្ពុជា ជាឯកសារយុទ្ធសាស្រ្តជាតិសំដៅកំណត់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលខ្យល់នៅប្រទេសកម្ពុជា។ 

ឯកសារជាយុទ្ធសាស្រ្តនេះបានផ្តល់នូវទិដ្ឋភាពសំខាន់ៗ រួមមាន៖ ស្ថានភាពគុណភាពខ្យល់​ (បច្ចុប្បន្ននិងនិន្នាកាក្នុងឆ្នាំ២០៣០) ប្រភពបំពុលខ្យល់សំខាន់ៗ លិខិតបទដ្ឋានគតិយុត្ត និងវិធានការកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិយាកាសតាមវិស័យ ហើយជាលើកទីមួយហើយដែលការបញ្ចេញសារធាតុបំពុលបរិយាកាស បង្កផលប៉ះពាល់ដល់សុខភាពត្រូវបានវាស់វែងក្នុងកម្រិតជាតិ និងវិធានការកាត់បន្ថយការបំពុលបរិយាកាសត្រូវបានដាក់អនុវត្ត ក្នុងគោលបំណងលើកកំពស់គុណភាពខ្យល់ ការពារសុខភាពសាធារណៈ និងបរិស្ថាន​ ត្រូវបានកំណត់ជាក់លាក់៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print