រដ្ឋបាលរាជធានីភ្នំពេញ៖ បានស្តារប្រឡាយជាច្រើនខ្សែនៅក្នុងនិងក្រៅក្រុង ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា នៅរដូវវស្សាឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការណែនាំនិងចង្អុល បង្ហាញពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និង ដឹក ជញ្ជូន រាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរ ខណ្ឌ ធ្វើសកម្មភាពស្តារ ប្រឡាយជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ពិសេស នូវរដូវស្សា ឆ្នាំនេះ ។
លោក ម៉ែន សុខខេន ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ. បានឲ្យដឹងនៅថ្ងៃទី២៦ មករា ២០២២នេះថា ៖ ប្រឡាយទឹកដែលក្រុមការងារ កំពុងស្តារនេះរួមមាន ៖ ស្តារប្រឡាយទួលពង្រទី១ ជាប្រឡាយបេ
តុង នេះ មានទទឹង៨ម៉ែត្រ ជម្រៅ២ម៉ែត្របណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ  ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ ។
ប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២និងចោមចៅទី១ ខណ្ឌពោធិសែនជយ័ ស្តារភក់ល្បប់ប្រឡាយទួលពង្រ២ បានប្រវែង ៦,១០០ម៉ែត្រ។
ស្តារភក់ល្បប់ ប្រឡាយលូ៥ បានប្រវែង ៩៥០ម៉ែត្រ ដែលជាប្រឡាយដែលគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែន ជ័យ ,ខណ្ឌសែន សុខ និងខណ្ឌមានជ័យ ទំលាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក ។
ការស្តារប្រឡាយស្ទឹងមានជ័យ ជាមួយនិងការបុកសុីផាយបេតុងជញ្ជាំងប្រឡាយ ។ប្រឡាយនេះ អាចបង្ហូរទឹកហូរបានយ៉ាងល្អ  ។
ការ ស្តារស្មៅ និងសំរាមប្រឡាយបឹងទំពុន ប្រវែង ៥០០ម៉ែត្រ ទទឹង៣០ម៉ែត្រ ។ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌ ពោធិសែន ជ័យ ខណ្ឌសែន សុខខណ្ឌទួលគោកនិង១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។
ការស្តារប្រឡាយបឹងត្របែក ដោយចាប់ ផ្ដើម អនុវត្តន៍ ការងារកាលពីថ្ងៃទី១០មិនា ២០២១ និងបានបញ្ចប ថ្ងៃទី៣១មិនា២០២១ កន្លងមក៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print