Neymar មិនទាន់ច្បាស់១០០%ចំពោះការវិលត្រឡប់មុនការប្រកួតរវាង PSG នឹង Real Madridនៅ Champions League

ចែករំលែក៖

លោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុម PSG បានបង្ហាញពីភាពមិនច្បាស់លាស់របស់គាត់ថា តើខ្សែប្រយុទ្ធ Neymar នឹងជាសះស្បើយពេញលេញហើយឬនៅសម្រាប់ការប្រកួតជើងទី១នៃក្របខ័ណ្ឌChampions League វគ្គ១៦ក្រុមចុងក្រោយរបស់ Paris Saint-Germainជាមួយក្រុម Real Madrid ។

ក្រុមនៅក្របខ័ណ្ឌ Ligue 1 នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Real Madrid នៅកីឡដ្ឋាន Parc des Princes នៅថ្ងៃទី១៥ ខែកុម្ភៈ ប៉ុន្តែពួកគេប្រហែលជាត្រូវធ្វើដោយគ្មាន Neymar ដែលបានរងរបួសកជើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកាទល់នឹងក្រុម Saint-Etienne ។លោក Pochettino បានប្រាប់សារព័ត៌មានបន្ទាប់ពីក្រុម PSG យកឈ្នះលើ Stade Reims ក្នុងលទ្ធផល ៤-០ ថា “យើងមិនទាន់ដឹងនៅឡើយទេថាតើ Neymar នឹងសមនឹងជួបក្រុម Real Madrid ដែរឬទេ។ យើងនឹងពិនិត្យមើលការជាសះស្បើយរបស់គាត់នៅសប្តាហ៍ក្រោយ។ គាត់នឹងអាចរកបានប្រសិនបើអ្វីៗដំណើរការល្អ យើងសង្ឃឹមថាដូច្នេះ ប៉ុន្តែយើងនៅតែមិនដឹង”។ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេរំពឹងថា នឹងត្រលប់មកចូលរួមប្រកួតក្នុងការប្រកួត Ligue 1 របស់ PSG នៅទឹកដីក្រុម Lille នៅថ្ងៃទី៦ ខែកុម្ភៈខាងមុខ។

សូមជម្រាបថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar ពាក់អាវលេខ១០ បច្ចុប្បន្នកំពុងលេងឲ្យក្លិបយក្សបារាំង PSG ដោយបានផ្ទេរពីក្លិបអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ២០១៧។ កីឡាកររូបនេះរកបាន៥៩គ្រាប់ក្នុងការបង្ហាញខ្លួន៨០លើកឲ្យ PSG និងរកបាន៦៨គ្រាប់ ពេលលេងនៅ Barcelona ក្នុង១២៣ប្រកួត។ ក្នុងក្រុមជម្រើសជាតិវិញ Neymar បានចូលរួមជាមួយក្រុមឈុតធំប្រេស៊ីលកាលពីឆ្នាំ២០១០ ដោយរកបាន៧០គ្រាប់ សម្រាប់១១៦ប្រកួតឲ្យក្រុមជម្រើសជាតិរបស់គាត់ ៕ (រូបភាព ៖ MARCA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print