លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាសិក្សា១ខ្នង ២ជាន់១២បន្ទប់ អគារទីចាត់ការ១ខ្នង និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅស្រុកព្រៃឈរ មានរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាសិក្សា១ខ្នង ២ជាន់១២បន្ទប់ អគារទីចាត់ការ១ខ្នង និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា, ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយគណៈអចិន្ត្រៃនៃគណៈកម្មាធិការគណបក្សខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២កន្លងទៅ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវស្មារតីនៃសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី៤៣ ដែលសម្រេចបន្តជ្រើសរើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីទៅថ្ងៃអនាគត។ ក្រៅពីការបង្ហាញពីប្រជាធិបតេយ្យផ្ទៃក្នុងរបស់បក្ស ស្មារតីដែលបានដាក់ចេញនេះ ជាការបង្ហាញឲ្យឃើញផងដែរពីផែនការច្បាស់លាស់របស់គណបក្សយើង ក្នុងការធានាបាននូវនិរន្តរភាពសង្គម ចៀសផុតពីវិបត្តិនៃការដឹកនាំនាថ្ងៃអនាគត។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ហ៊ុនម៉ានី ក៍បានស្នើឲ្យថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សទាំងអស់ បន្តជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សយើង ពង្រឹង និងពង្រីកនូវសាមគ្គី និងការឯកភាពផ្ទៃក្នុងបក្ស និងចូលរួមឲ្យកាន់តែសកម្មដូចភ្លៀងរលឹមជាមួយមហាជន តាមរយៈការស្វែងយល់ពីបញ្ហានានាដែលពួកគាត់កំពុងជួបប្រទះ និងចូលរួមដោះស្រាយ។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំតាមបណ្តារចនាសម្ព័ន្ធបក្សនៅក្នុងខេត្ត ត្រូវបន្តក្តាប់ឲ្យជាប់នូវគោលនយោបាយដែលបានដាក់ចេញ ដើម្បីធានាបាននូវភាពឈ្នះ ព្រោះថា ជ័យជំនះរបស់បក្សយើងគឺស្ថិតនៅតាមមូលដ្ឋាន។
លោកថ្លែងថា, សូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់របស់ខេត្ត សម្រេចបាននាពេលថ្មីៗនេះ ជាពិសេសគឺការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្គាត់ការការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print