កូរ៉េខាងត្បូងមានករណីឆ្លងកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល២៤ម៉ោង

ចែករំលែក៖

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានប្រកាសឲ្យដឹងនៅថ្ងៃទី២៨ខែមករាថា មានករណីឆ្លងកូវីដ-១៩ថ្មីប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ក្នុងពេលដែលកូរ៉េខាងត្បូងព្យាយាមទប់ស្កាត់ការឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក កូរ៉េខាងត្បូងមានករណីឆ្លងកូវីដ -១៩ចំនួន ១៦.០៩៦នាក់ ក្នុងនោះមានករណីឆ្លងក្នុងសហគមន៍ ១៥.៨៩៤នាក់។ នេះជាថ្ងៃទី៤ហើយដែលកូរ៉េខាងត្បូងមានករណីឆ្លងកើនឡើងខ្ពស់។ កាលពីថ្ងៃទី២៥ខែមករា កូរ៉េខាងត្បូងរកឃើញករណីឆ្លងតែ៨.៥៧០នាក់ប៉ុណ្ណោះ ហើយនៅថ្ងៃទី ១៧ខែមករាមានករណីឆ្លងតែ ៣.៨០០នាក់ ។ ចំនួនអ្នកឆ្លងសរុបកើនដល់ ៧៩៣,៥៨២នាក់ ខណៈអ្នកស្លាប់ថ្មី ២៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា នាំឱ្យអ្នកស្លាប់ទូទាំងប្រទេសកើនដល់ ៦,៦៧៨នាក់ និងជាសះស្បើយឡើងវិញ ៦១៤,៧១២នាក់។ មកទល់នឹងពេលនេះ កូរ៉េខាងត្បូងសម្រេចបានការចាក់វ៉ាក់សាំងដល់ប្រជាជន ៤៤.៦១លាននាក់ ឬស្មើនឹង ៨៦.៩ភាគរយនៃប្រជាជនសរុប ហើយក្នុងនោះមាន៤៣.៩៣លាននាក់បានចាក់គ្រប់ដូស៕ ដោយសាធី

 

...

រូបថត៖YONHAP/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print