ទទួលឆ្នាំថ្មីនៅសិង្ហបុរី មួយគ្រួសារអាចទទួលភ្ញៀវបាន៥នាក់ក្នុងមួយថ្ងៃ និងធ្វើតេស្តរហ័សមុនជួបជុំគ្នា

ចែករំលែក៖

ការឆ្លងកូវីដ-១៩ បំបែ្លងថ្មីអូមីក្រុង បានបង្ខំឱ្យរដ្ឋាភិបាលសិង្ហបុរី អនុវត្តវិធានការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី។ នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ២៨ខែមករា ក្រសួងអភិវឌ្ឍន៍ស្ថិរភាព និងបរិស្ថានសិង្ហបុរី(MSE) បានបញ្ជាក់ថា មន្ត្រីសន្តិសុខនឹងតាមដានសកម្មភាព ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងតំបន់មានករណីឆ្លងកូវីដ-១៩ ច្រើនក្នុងពេលចូលឆ្នាំ។ នៅក្នុងតំបន់រស់នៅរបស់ជនជាតិចិន «ឆាយណាថោន» របាំងត្រួតពិនិត្យត្រូវបានបង្កើតឡើងដើម្បី តាមដានមនុស្សចេញចូលក្នុងតំបន់នេះ។ មនុស្សអនុញ្ញាតឱ្យចូលក្នុងតំបន់ឆាយណាថោនត្រឹមតែ ៣០០នាក់ប៉ុណ្ណោះនឹងត្រូវបិទទ្វារ។ ពលរដ្ឋត្រូវបានស្នើកំុទៅកាន់ឆាយណាថោន និងតំបន់ដែលមានមនុស្សច្រើន ពិសេសគឺមនុស្សមានវ័យចំណាស់និងអ្នកមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវកាត់បន្ថយការទៅផ្សារទិញអីវ៉ាន់ក្នុងពេលនេះដែលមានមនុស្សច្រើនងាយស្រួលឆ្លងកូវីដ-១៩៕ ដោយសាធី

...

រូបថត៖Straitstimes

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print