ហ្វីលីពីនលុបច្បាប់ហាមប្រាមជនបរទេសដែលចាក់វ៉ាក់សាំងរួចចូលក្នុងប្រទេសនេះ

ចែករំលែក៖

ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ហ្វីលីពីនបានលុបច្បាប់ហាមប្រាមជនបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ចូលក្នុងប្រទេសនេះដើម្បីដំណើរការវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ខ្លាំងដោយកូវីដ-១៩។ នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ២៨ ខែមករា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន លោកស្រី Romulo-Puyat បានឱ្យដឹងថា ពលរដ្ឋមកពី១៥០ ប្រទេស ក្នុងនោះមានអាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី កាណាដា អង់គ្លេស…ទទួលបានការលើកលែងទិដ្ឋាការចូលក្នុងប្រទេសហ្វីលីពីន ។ លោកស្រីបានបញ្ជាក់ទៀតថា ការអនុញ្ញាតឱ្យអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ចូលក្នុងទឹកដីហ្វីលីពីនគឺជាការជួយដល់វិស័យទេសចរណ៍ដំណើរការឡើងវិញ។ ក្រៅពីការអនុញ្ញាតឱ្យជនបរទេសចូលក្នុងទឹកដីហ្វីលីពីន រដ្ឋាភិបាលក៏បានលុបចោលការធ្វើចត្តាឡីស័កចំពោះពលរដ្ឋដែលវិលត្រឡប់មកប្រទេសវិញចាប់ពីថ្ងៃទី១ខែកុម្ភៈ ចំណែកជនបរទេសនឹងចាប់ផ្តើមនៅថ្ងៃទី១០ខែកុម្ភៈ។ ប៉ុន្តែជនបរទេសទាំងនោះនឹងធានាថាមានលិខិតបញ្ជាក់ការចាក់វ៉ាក់សាំង និងលិខិតធ្វើតេស្តអវិជ្ជមាន ។ វិស័យទេសចរណ៍បានជួយជាច្រើនដល់សេដ្ឋកិច្ចហ្វីលីពីន។ ដោយឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ-១៩ក្នុងឆ្នាំ២០២១ អ្នកទេសចរចូលមកកាន់ហ្វីលីពីនពីប្រទេស ដែលតែងតែនាំមុខគេមាន ជប៉ុន កូរ៉េខាងត្បូង ចិន បានថយចុះ៨៣% នៅសល់តែ១,៤លាននាក់ប៉ុណ្ណោះ៕ ដោយសាធី
រូបថត៖THX/TTXVN


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print