យោធាថៃឃាត់ខ្លួនពលរដ្ឋខ្មែរប្រុស ស្រី ចំនួន១៤នាក់ឆ្លងដែនទៅរកការងារធ្វើខុសច្បាប់

ចែករំលែក៖

កម្លាំងសមត្ថកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជា ថៃមានការរឹតបន្តឹង ដើម្បីប្រតិបត្តិការយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ពិសេសជម្ងឺបំប្លែងថ្មីអូមីក្រុង ចូលក្នុងសហគមន៍ក៏ដោយគេនៅសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរ មានការលួចឆ្លងដែនខុសច្បាប់តាមច្រករបៀងត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន បញ្ជូនមកវិញជាបន្តបន្ទាប់ទាំងនេះគឺពួកគាត់នៅតែបន្តចាញ់បោកតាមការអូសទាញ ជាក់ស្តែងនៅវេលាម៉ោង០៤និង២០នាទី ថ្ងៃទី២៨ខែមករា ឆ្នាំ២០២២ មានប្រជាពលរដ្ឋខ្មែរចំនួន ១៤នាក់ (ស្រី០៥នាក់) បានលួចឆ្លងដែនត្រង់ចំណុចភូមិថាប់ភិក ឃុំថាប់ភិក ស្រុកអារញ្ញ ខេត្ដស្រះកែវ  ទល់មុខភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានកងកម្លាំងតម្រួតការពារព្រំដែនថៃលេខ១២៥ ល្បាតចាប់ឃាត់ខ្លួន ។

លោក សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា ក្រោយពីឃាត់ខ្លួន បើតាមការសួរនាំពីតម្រួតការពារព្រំដែនថៃលេខ១២៥ ប្រជាពលរដ្ឋខ្មែរទាំង ១៤នាក់ បានប្រាប់ថាពួកគាត់បានលួចឆ្លងដែនតាមភូមិសាស្ត្រភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ។បន្ទាប់ធ្វើការសួនាំរួច តម្រួតថៃបានប្រគល់ប្រជាពលរដ្ឋខ្មែរទាំង១៤នាក់នោះ ឲ្យទៅអធិការដ្ឋានក្លងណាំសៃ ដើម្បីមានវិធានការបន្ត៕ ដោយវណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print