ប្រមុខដឹកនាំប្រទេសចំនួន៣២ បានចូលរួមព្រឹត្តិការ អូឡាំពិកទីក្រុងប៉េកាំង

ចែករំលែក៖

តាមការប្រកាសរបស់ចិន មានប្រមុខដឹកនាំប្រទេសចំនួន ៣២ បានចូលរួម ពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំង ឆ្នាំ២០២២ ដែលនឹងធ្វើឡើងនៅថ្ងៃទី ៤ខែមករា ។ តាមការប្រកាសរបស់ក្រសួងការបរទេសចិន ប្រធានាធិបតីស៊ីជិនពីង នឹងចូលរួមបើកការប្រកួតកីឡាអូឡាំពិក និងពិធីជប់លៀងដល់ប្រមុខដឹកនាំប្រទេស តំណាងអង្គការអន្តរជាតិ ។ ក្នុងចំណោមប្រមុខដឹកនាំប្រទេស ព្រះមហាក្សត្រ និងរាជវង្ស រួមមាន ប្រមុខដឹកនាំ៦រូបមកពីទ្វីបអឺរ៉ុប ៥រូបមកពីអាស៊ីកណ្តាល ៣រូបមកពីមជ្ឈឹមបូព៌ា ២រូបមកពីអាមេរិកខាងត្បូង ក្រៅពីនេះគឺមកពីទ្វីបអាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។ ប្រធានាធិបតីពូទីន ត្រូវបានដាក់នៅលើកំពូលតារាំងប្រមុខដឹកនាំ តំណាងប្រទេសចូលរួមក្នុងការបើកប្រកួតកីឡាអូឡាំពិក បន្ទាប់មកពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គឺ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ។ ក្រៅពីនេះគឺប្រធានគណៈកម្មការអូឡាំពិកអន្តរជាតិ Thomas Bach អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ជាប្រមុខដឹកនាំអង្គការអន្តរជាតិចូលរួមពិធីបើកការប្រកួតនោះ៕ដោយ៖សាធី

 

...

រូបថត៖Thời báo Hoàn cầu

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print