នគរបាលជំនាញបញ្ជូនជនសង្ស័យឆក់ទូរស័ព្ទ២នាក់ក្នុងចំណោម៣នាក់ទៅ សាលាដំបូងខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជា
មុខសញ្ញាឆក់ទូរស័ព្ទតាមផ្លូវសាធារណៈចំនួន២នាក់ក្នុងចំណោមបក្សពួក៣នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ ។
លោក ព្រហ្ម ប៊ុនធឿននាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះ ម្នាក់ឈ្មោះ នៅ សុផល ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគោ
រដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ ផេន ជីវ៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក មុខរបររត់ម៉ូតូឌុប ។ ចំណែកម្នាក់ទៀតឈ្មោះ ម៉ន ភេទប្រុស អាយុប្រហែល២៨ឆ្នាំ គេចខ្លួន កម្លាំងជំនាញកំពុងស្រាវជ្រាវ ។
លោកបញ្ជាក់ថា កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ មានជនសង្ស័យចំនួន៣នាក់បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ គ្មានស្លាកលេខ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកវីវ៉ូY11ដែលដាក់នៅហោប៉ៅខោខាងក្រោយរបស់ស្ត្រីរងគ្រោះឈ្មោះថុន ស៊ីម៉ែន អាយុ២០ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខណៈកំពុងជិះម៉ូតូជាមួយមិត្តភក្តិនៅចំណុចខាងត្បូងរង្វង់មូលស្រីគ្រប់លក្ខណ៍ ក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានបើកម៉ូតូគេចខ្លួនបាត់។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ និងមានការសម្របសម្រួលនីតិវិធីពីលោកកើត សុណ្ណារ៉េត ព្រះរាជអាជ្ញាអមសលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងការិយាល័យជំនាញធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងមានរូបភាពពីកាមេរ៉ាសុវត្ថិភាពផងនោះ យើងកំណត់បានមុខសញ្ញាឈានដល់ឃាត់ខ្លួនជនសង្ស័យបាន២នាក់នៅថ្ងៃទី២៩ខែមករា ឆ្នាំ២០២២ និងដកហូតម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព០១គ្រឿង, ទូរស័ព្ទដៃ០១គ្រឿង រួចនាំខ្លួនមកសួរនាំនៅការិយាល័យ ឯម្នាក់ទៀតគេចខ្លួន ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់បានសារភាពថា ពួកគេមានគ្នីគ្នា០៣នាក់ពិតជាបានធ្វើ​សកម្មភាពឆក់យកទូរស័ព្ទរបស់នារីរងគ្រោះនោះពិតប្រាកដមែន ហើយយកទៅលក់បានតម្លៃ១២ម៉ឺនរៀល។ ដោយផ្អែកតាមចម្លើយសារភាពនិងបណ្តឹងរបស់នារីរងគ្រោះ ជនសង្ស័យទាំង០២នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ចំណែកឯទូរស័ព្ទបានប្រគល់ជូនម្ចាស់វិញផងដែរ៕


ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print