អាហារ៦ប្រភេទដែលអ្នកគួរប្រុងប្រយ័ត្ន មិនគួរសែនពេលចូលឆ្នាំប្រពៃណីចិនថ្ងៃដំបូង

ចែករំលែក៖

  ពិធីបុណ្យចូលឆ្នាំចិន(ឆ្នាំខាល)បានឈានចូលមកដល់ បងប្អូនប្រជាជនចិននិងវៀតណាមជាច្រើន បានរៀបចំកម្មវិធីចូលឆ្នាំតាមប្រពៃណឋីរបស់ខ្លួន។

 ប៉ុន្ដែ អ្វីដែលជាជំនឿ និងការហាមប្រាមរបស់ហោរចិន គឺពេលរៀបពិធីសែនជូនដល់កុងម៉ាគួរដឹងថាមានចំណីអាហារអ្វីខ្លះដែលមិនគួរដាក់សែន ឬបរិភោគក្នុងថ្ងៃចូលឆ្នាំចិននេះ? ជំនឿរបស់បងប្អូនជនជាតិចិន  បានណែនាំអាហារខ្លះៗដែលមិនគួរឬចៀសវាងក្នុងថ្ងៃបុណ្យសែនចូលឆ្នាំចិនថ្ងៃដំបូង ។

* ១-  បបរ

 បបរត្រូវបានហាមឃាត់ជាដាច់ខាតក្នុងថ្ងៃចូលឆ្នាំដំបូង ជាពិសេសគឺពេលព្រឹក ដោយសារតែបបរជាតំណាងឲ្យភាពក្រីក្រធ្វើឲ្យប្រជាជនគិតថាការហូបបបរនៅពេលព្រឹកថ្ងៃចូលឆ្នាំចិនហាក់បីដូចជានាំភាពក្រីក្រចូលផ្ទះ។

* ២- ចំណីអាហារពណ៌ស

ចំណីអាហារអ្វីក៏ដោយឲ្យតែពណ៌ស អ្នកគួរចៀសវាង ព្រោះជាតំណាងនៃភាពទុក្ខសោក។ តាមទំនៀមទម្លាប់ប្រពៃណីប្រជាជនចិន ពណ)សជាពណ៌កាន់ទុក្ខបុណ្យសពនរណាម្នាក់។

 * ៣- សាច់

ការទទួលទានសាច់សម្រាប់អាហារពេលព្រឹកនៅថ្ងៃចូលឆ្នាំចិនដំបូង ជាទង្វើដែលអ្នកមិនគួរធ្វើសម្រាប់ពុទ្ធបរិស័ទដែលគោរពព្រះពុទ្ធ/ទេវតា និងមានជំនឿលើការសម្លាប់សត្វបាប ដោយសារតែថ្ងៃដំបូងនៃថ្ងៃចូលឆ្នាំចិនពេលព្រឹកជាពេលវេលាដែលទេវតា/ព្រះជួបជុំគ្នា និងជូនពរឆ្នាំថ្មីទៅកាន់គ្នាទៅវិញទៅមក។

* ៤- ផ្លៃសារី

 ផ្លៃសារី ភាសាចិនមានន័យថាការបែកបាក់។ ដូច្នេះហើយបើចៀសបានចៀសទៅ ជាពិសេស ហាមដាច់ខាតជូនផ្លែសារីទៅនរណាម្នាក់!

*៥- ផ្លែត្របែក

 ផ្លែត្របែក ប្រជាជនខ្មែរត្រូវបានហាមឃាត់ប្រើប្រាស់នៅក្នុងកម្មវិធីនានា ដោយសារតែឈ្មោះរបស់វាមានន័យថាបែកបាក់។

 *៦- ងាវ ឬលៀស

 ទាំងងាវ ទាំងលៀស សុទ្ធតែរបស់់ឆ្ងាញ់! តែមានដឹងទេថា ប្រជាជនខ្មែរមានជំនឿថាការដាក់សែនលៀសនិងងាវធ្វើឲ្យបងប្អូនឈ្លោះគ្នាទៅវិញទេ ។

ស្រាវជ្រាវនិងកែសម្រួលដោយ ÷ ចៅតាជេត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print