ស្រវឹងបើកបរម៉ូតូក្នុងល្បឿនលឿនបុកបង្គោលសញ្ញាចរាចរស្លាប់ម្នាក់ ម្នាក់ទៀតរងរបួស

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​បង្កដោយខ្លួនឯង បើកម៉ូតូបុកបង្គោលសញ្ញាចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៥៦Aនៅវេលាម៉ោង០៧យប់ថ្ងៃទី៣០ខេមករា ឆ្នាំ២០២២ ត្រង់ចំណុចទល់មុខអនុវិទ្យាល័យតាបែនក្នុងភូមិគោករកា ឃុំតាបែនស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុស្វាយចេក បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះខន អាយុ ៣១ឆ្នាំរស់នៅភូមិឫស្សី ឃុំឈ្នួរ ស្រុកព្រះ​នេត្រព្រះ អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ស្លាបកំផែមស៊េរីឆ្នាំ២០០៣គ្មានស្លាកលេខ និងអ្នករួមដំណើរឈ្មោះចយ ខី ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិគោកព្រិចត្បួង ឃុំតាផូស្រុកស្វាយចេក។
នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក បានធ្វើដំណើរពីទិសខាងជើងទៅត្បូងក្នុងស្ថានភាពស្រវឹង បើកក្នុងល្បឿនលឿននិងចាំងភ្លើងរថយន្តបើកបញ្ច្រាសទិសពេលមកដល់ចំណុច​កើតហេតុក៏បានរេចង្កូតបុកជាមួយបង្គោលស្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹង​កន្លែង ចំណែកអ្នករួមដំណើររងរបួសធ្ងន់បានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ។
សពក្រោយពីសមត្ថកិច្ចរួចរាល់បានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print