អ្នកចាត់ការទូទៅលោក Mauricio Pochettino បាននិយាយថា ខ្សែការពារកណ្តាល Paris St Germain កីឡាករ Sergio Ramos បានរងរបួសសាច់ដុំមុនការប្រកួត French Cup វគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃចន្ទពេលប្រកួតជាមួយ Nice ។
កីឡាករអន្តរជាតិអេស្ប៉ាញ Ramos បានចូលរួមជាមួយ PSG កាលពីខែកក្កដាឆ្នាំមុន លើការផ្ទេរដោយមិនគិតតម្លៃខ្លួនបន្ទាប់ពីបញ្ចប់រយៈពេល១៦ឆ្នាំជាមួយក្លិប Real Madrid ប៉ុន្តែបានលេងបានតែ៥ដងប៉ុណ្ណោះនៅរដូវកាលនេះសម្រាប់ក្លិប Ligue 1 ។PSG បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កីឡាករវ័យ៣៥ឆ្នាំ នឹងត្រូវសម្រាកបន្ទាប់ពីទទួលបាន “របួសសាច់ដុំកម្រិតទាប” នៅកំភួនជើងខាងស្តាំរបស់គាត់អំឡុងពេលហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍។លោក Pochettino បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យ នៅពេលសួររកពេលវេលាសម្រាប់ការត្រលប់មកវិញរបស់ Ramos ថា “យើងដឹងថាតើមានរបួស វាអាស្រ័យលើរបៀបដែលកីឡាករវិវត្តន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ យើងមិនអាចដឹងថា គាត់នឹងត្រូវសម្រាករយៈពេលប៉ុន្មានមុនពេលគាត់អាចចូលហ្វឹកហាត់វិញបានហើយបន្ទាប់មកលេង”។
បច្ចុប្បន្នក្លិប PSG កំពុងឈរកំពូលតារាង Ligue 1 មាន៥៣ពិន្ទុបន្ទាប់ពី២២ប្រកួត ឈ្នះ១១ពិន្ទុពីលើក្រុមលេខ២ Nice ៕ (រូបភាព ៖ Reuters/CNA)