អ្នកចាំទី Marcin Bulka របស់ក្រុម Nice បានសង្គ្រោះបានបាល់ប៉េណាល់ទី២គ្រាប់ក្នុងការប្រកួត ខណៈដែលក្រុមនេះបានទម្លាក់ក្រុមម្ចាស់ផ្ទះ Paris St Germain ក្នុងបាល់កាត់សេចក្តី ៦ទល់៥ ដោយ បន្ទាប់ពីស្មើគ្មានគ្រាប់បាល់ក្នុងការប្រកួត French Cup វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេកាលពីរាត្រីថ្ងៃចន្ទ។
Bulka កំពុងស្ថិតក្នុងការខ្ចីជើងនៅ Nice ពី PSG ហើយបានបញ្ឈប់កិច្ចខិតខំប្រឹងប្រែងពីកីឡាករ Leandro Paredes និងកីឡាករ Xavi Simons ក្នុងការស៊ុតបាល់បញ្ចូលទីដើម្បីបញ្ចប់ការគ្រប់គ្រងរបស់ក្រុម PSG នៅក្នុងពានរង្វាន់ French Cup ដែលពួកគេបានឈ្នះក្នុងរយៈពេល៦រដូវកាលកន្លងមក។ឥឡូវនេះក្រុម Nice នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុម Olympiquede Marseille ក្នុងវគ្គ១/៤ ផ្តាច់ព្រ័ត្រ បន្ទាប់ពីការចាប់ឆ្នោតធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ។ក្រុមម្ចាស់ផ្ទះ PSG បានគ្រប់គ្រងបាល់បានល្អទៅលើក្រុម Nice បន្ទាប់ពីតង់ទីមួយ ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីគូប្រកួតបាននៅកីឡដ្ឋាន Parc des Princes ហើយមានឱកាសជាច្រើននៅក្នុងវគ្គទី២សម្រាប់កីឡាករ Julian Draxler, Mauro Icardi, Lionel Messi, Marco Verratti និង Kylian Mbappe បន្ទាប់ពីគាត់បានដូរជំនួសនៅតង់ទី២។ក្រុម PSG ក៏មានឱកាសម្តងទៀតនៅពេលដែលខ្សែការពារ PresnelKimpembe ខិតខំប្រឹងប្រែងប្រជែងបាល់ចេញផុតពីខ្សែបន្ទាត់ ខណៈដែលគាត់ស្ទើរតែបានបញ្ជូនបាល់មួយគ្រាប់ចូលទៅក្នុងគ្រាប់បាល់របស់ក្រុម Nice នៅនាទីទី៧១ ។ ក្រុមភ្ញៀវ Nice ដែលកំពុងឈរនៅលេខរៀងទី២ ក្នុងតារាង Ligue 1 មានឱកាសវាយបកចំនួនពីរសម្រាប់កីឡាករJustin Kluivert ប៉ុន្តែត្រូវបានរារាំងដោយខ្សែការពារក្រុម PSG។
សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ French Cup នឹងធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភៈខាងមុខ ដោយក្រុម Nice ត្រូវប៉ះ Marseille, ក្រុម Bergerac ប៉ះក្រុម Versailles, ក្រុម Nantes ជាម្ចាស់ផ្ទះប៉ះក្រុមBastia ហើយក្រុម Monaco ទទួលស្វាគមន៍ក្រុម Amiens ៕ (រូបភាព ៖ CNA)