ព្រឹកនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួបសវនាការ និងទទួលអំណោយជាថវិកាពីក្រុមហ៊ុនចំនួន២

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលអំណោយជាថវិកាចំនួន២ក្រុមហ៊ុន ៖

១. ក្រុមហ៊ុន Oxley Worldbridge Co. Ltd នូវទឹកប្រាក់ចំនួន១០០,០០០ ដុល្លាអាមេរិក ( ដប់មុឺនដុល្លារ ) ពីឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ។

២. ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ នូវទឹកប្រាក់ចំនួន៥០,០០០ដុល្លារ ( ប្រាំមុឺនដុល្លារ ) ពីលោក រ៉ូឡេនដ៏បាឡា អគ្គនាយកក្រុមហ៊ុន នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណនូវទឹកចិត្តមនុស្សធម៌ ដែលក្រុមហ៊ុន បានចូលរួមចំណែកនូវការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ។

សូមជម្រាបថាៈ កាកបាទក្រហមកម្ពុជាដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចប្រធានតែងតែគិតគូរ ពីសុខទុក្ខពលរដ្ឋរងគ្រោះដោយយថាហេតុស្ទើរគ្រប់ច្រកល្ហកនៅតំបន់ដាច់ស្រយាល ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយឡើយ ៕

13015409_985707754818013_6917991292246090750_n

13082776_985713981484057_5004685168855464657_n

12994530_985707761484679_284769508741507681_n

13077092_985713961484059_6447466868066411611_n

13043705_985707788151343_5774815603965490907_n

13001091_985714011484054_4617198031631405534_n

12990870_985707801484675_1441804602167598096_n

ដោយ៖ សុវណ្ណារ៉ា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print