នគរបាល​​ខេត្ត​ព្រះសីហនុ​ រំដោះ​ស្ត្រី​រងគ្រោះ​៣​នាក់​ និងឃាត់ខ្លួន​ជនជាតិ​រៀ​ត​ណា​មប្រុសស្រី​០៦​នាក់ ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ធ្វើ​ទា​រុណកម្ម​ជំរិត​ទារប្រាក់

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ ​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្តព្រះសីហនុ​ បានបើក​ការស៊ើបអង្កេតស្រាវជ្រាវ​ និងបង្រ្កាបមុខសញ្ញា​ក្រុមប្រព្រឹត្ត​បទល្មើស ចាប់ឃាត់ខ្លួន​​ជនជាតិ​វៀតណាម​មួយក្រុម​មាន​គ្នាចំនួន ០៦​នាក់ ពាក់ព័ន្ធ​ករណី​បង្ខាំង​ធ្វើ​ទា​រណកម្ម​ជំរិត​ទារប្រាក់ ដែល​កំពុង​កើតមាន​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ និងបាន​រំដោះ​ស្ត្រី​រងគ្រោះ​០៣​នាក់​​។​ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោកឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃពុធ​ទី​​០២ ខែកុម្ភៈ ឆ្នាំ​២០២២។

​ជនសង្ស័យ​ចំនួន​០៦​នាក់ ទី​១៖ ឈ្មោះ Lam Thi Da Ni ហៅ មៃ ចាន់ធូ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នៅផ្ទះ បច្ចុប្បន្ន ស្នាក់នៅ​ភ្នំពេញ​។​ ទី​២៖ ឈ្មោះ NguYen Cong Danh ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ​។​ ទី​៣៖ ឈ្មោះ Pham Van Thiy ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បច្ចុប្បន្ន ម្ដុំ​ផ្សារ​អូរឫស្សី ភ្នំពេញ​។​ ទី​៤៖ ឈ្មោះ Ngo Tri Ha ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ​។​ ទី​៥៖ ឈ្មោះ Teunh Van Quy ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​៤ សង្កាត់ ៤ ក្រុង​-​ខេត្ត​ព្រ​សីហនុ​។​ ​និង​ទី​៦៖ ឈ្មោះ Le Van Chien ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បច្ចុប្បន្ន ម្ដុំ​ផ្សារ​អូរឫស្សី ភ្នំពេញ​។

​បើយោងតាម​របាយការណ៍​របស់​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ កាលពី​យប់ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង ២២​ និង៣០​នាទី កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​រាយការណ៍​មក​ថា ខណៈដែល​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ដាក់​ប៉ា​រ៉ា​ស​ត្រួតពិនិត្យ​ពង្រឹង​ច្បាប់​ចរាចរ នៅ​ចំណុច ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ស្រាប់​តែមាន​រថយន្ត ១​គ្រឿង ម៉ាក STAREX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២BA-៧០៥៤ បើក​យ៉ាង​លឿន និង​បាន​បើក​បុក​ប៉ា​រ៉ា​ស់​ត្រួតពិនិត្យ​។

ភ្លាម​នោះ​កម្លាំង​​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហ​ការណ៍​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ និង​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក ធ្វើការ​ស្ទាក់​រថយន្ត​ខាងលើ​ដើម្បី​ត្រួតពិនិត្យ ជា​លទ្ធផល​ក្នុងការ​ឆែកឆេរ សមត្ថកិច្ច​បាន​រកឃើញ កាំភ្លើង​ហ្គាស ២​ដើម​, ខ្នោះដៃ​ចំនួន ១១​គូ​, ដំបងឆក់​២​ដើម និង​ពិល​ឆក់ ៣​ដើម និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៦​នាក់ (​ស្រី ១​នាក់​) ជនជាតិ​វៀតណាម​។​ បន្ទាប់ពី​ធ្វើការ​សួរនាំ​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២២ នៅ​ចំណុច​ខណ្ឌ​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ ជនសង្ស័យ​ទាំង ០៦​នាក់ (​ស្រី ១​នាក់​) បានធ្វើ​សកម្មភាព​ចាប់​ឃុំឃាំង​, ធ្វើ​ទារុណកម្ម និង​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ លើ​នារី​ជនជាតិ​វៀតណាម​ចំនួន​០៣​នាក់ បាន​ប្រា​ក់ជាង ៣៥.០០០​ដុល្លារ​អាមេរិក រួច​គេច​មក​ខេត្ត​ព្រះសីហនុ ត្រូវបាន​សមត្ថកិច្ច ឃាត់​ចាប់ខ្លួន​តែម្តង​។​

​ដោយឡែកសម្ភារចាប់​យកបាន​រួមមាន​៖ រថយន្ត ១​គ្រឿង ម៉ាក STAREX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២BA-៧០៥៤, កាំភ្លើង​ហ្គាស ២​ដើម​, ខ្នោះដៃ​ចំនួន ១១​គូ​, ដំបងឆក់ ២​ដើម​, ពិល​ឆក់ ៣​ដើម​។

បច្ចុប្បន្ន​ជនសង្ស័យ​ ៦នាក់​ខាងលើ​នេះ​ ត្រូវ​បានសមត្ថកិច្ចជំនាញ​កសាងសំណុំរឿងបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print