ភ្នំពេញ៖ នារីម្នាក់ព្រោះតែខូចចិត្តនឹងសង្សារមិនដែលជួបមុខផ្ទាល់ ហើយធុញទ្រាន់ថានាងតែងតែទូរស័ព្ទរំខានរកដេកពួនមិនបាន ហើយត្រូវសង្សារប្លុកលេខទូរស័ព្ទចោលទៀតនោះ ក៏បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើ ស្ពានជ្រោយចង្វា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។
នារីដែលប៉ងលោតទឹកសម្លាប់ខ្លួននោះបានឱ្យដឹងថា នាងមានឈ្មោះ ជ្រែង ហៅ ឈឹម អាយុ២៥ ឆ្នាំ នាងបានស្គាល់បុរសម្នាក់ឈ្មោះ វី ជាអ្នកខេត្តកំពតតាមរយៈបណ្តាញសង្គមហ្វេសប៊ុក៣ខែមកហើយ ហើយបងវីនោះតែងតែផ្ញើលុយឱ្យនាងចាយមួយអាទិត្យ៤-៥ ម៉ឺនជារៀងរាល់ខែ និងពេលខ្លះរហូតដល់៨ម៉ឺនរៀលឯណោះ។ ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែមួយរយៈចុងក្រោយនេះ បងវី ប្រែចិត្តបែរជាធុញទ្រាន់ នៅពេលរូបនាងខលទៅមិនលើកទូរស័ព្ទឡើយ ហើយទីបំផុតក៏បានប្លុកលេខរបស់នាងចោលតែម្តង។
ជាមួយគ្នានោះដែរ អ្នកលេងហ្វេសប៊ុក ក្រោយពីបានឃើញមុខអ្នកប៉ងលោតទឹកសម្លាប់ខ្លួន ក៏បានខមមិនកប់ៗថា៖ «គាំងអស់ធម្មជាតិព្រៃព្រឹក្សា មុនលោតទឹកសុំសួរមួយ ធ្មេញខាងលើបាត់ទៅណា? មុខនេះជក់ថ្នាំសុទ្ធហ្មង, មីហ្នឹងវាធ្វេីមេីលតែលោតថ្ងៃហ្នឹងកេីតថ្ងៃស្អែក ម៉ាមីចោរគេមិន…., អត់ទាន់ជួបគ្នាផងចង់ងាប់ហើយ បងៗសារព័ត៌មានម៉េចក៏មិនរុញវាទម្លាក់ហ្មងទៅ បើវាចង់ងាប់…»។
បន្ទាប់ពីកើតហេតុនាង ឈឹម ក៏បានប្រាប់ថា នាងមកកាន់ស្ពានជ្រោយចង្វានេះគឺអត់ចង់ធ្វើអ្វីទេ តែចង់បញ្ជាក់ចិត្តស្មោះរបស់នាង និងចង់ឱ្យក្រុមអ្នកសារព័ត៌មាន Live វីដេអូ ដើម្បីឱ្យបង វី នៅកំពតបានដឹងផង៕
ដោយ៖ ជ្រោយពេជ្រ