​ព្រះសង្ឃមួយអង្គចុះស្រង់ទឹកស្រះបាត់មួយយប់ព្រឹកឡេីងទេីបរកសពឃេីញ

ចែករំលែក៖

ភ្នំពេញ​ ៖ ចុះស្រង់ទឹកស្រះលង់លិចបាត់ព្រះកាយ បន្សល់ទុកតែស្បែកជើង ស្បង់ចីវរ នៅមាត់ស្រះ បង្កឲ្យភ្ញាក់ផ្អើល ឆោឡោ ទាំងពុទ្ធបរិស័ទ ទាំងសមត្ថកិច្ច រាវរក កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្រះទឹកក្នុងបរិវេណវត្ត តាំងកសាងខាងជើង ភូមិចំការឳឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេញមួយយប់ទៅហើយ រាវរកមិនទាន់ឃើញ លុះព្រឹកឡេីងទេីបរកឃេីញ។

ព្រះ​សង្ឃ​រងគ្រោះព្រះនាម​​ ចាន់​ មាន​រិទ្ធិ​ ហៅ​ សំណព្វ ព្រះជន្ម ​២៨វស្សា គង់នៅវត្តខាងលើ ​ មាន​ស្រុក​កំណើត​នៅ​ខាង ខេត្ត​កំពង់​ឆ្នាំង​ ។

តាមព្រះសង្ឃគង់នៅក្នុងវត្ត មានសង្ឃដីកាថា ៖ មុនកើតហេតុ ឃើញព្រះសង្ឃអង្គខាងលើ និមន្តទៅស្រង់ទឹកស្រះ បាត់ជាច្រើនម៉ោងទៅហើយ មិនឃើញនិមន្តចូលរៀនធម៌ លុះស្វែងរកតាមរកមើល ឃើញតែស្បែកជើង និងស្បង់ចីវរ និងទូរស័ព្ទ នៅមាត់ទឹក តែបាត់ព្រះកាយ សង្ស័យលង់លិចបាត់ ។

ប្រភពបន្តទៀតថា ព្រះសង្ឃអង្គនេះ មានជម្ងឺស្រឺតប្រចាំកាយ ញឹកញាប់ហើយ កើតអាការៈ ហើយក្រោយពីចុះស្រង់ទឹកបាត់ព្រះកាយ ទើបផ្អើលឆោឡោ ទាំងពលរដ្ឋ ពុទ្ធបរិស័ទ សមត្ថកិច្ច មានអ្នកចុះមុជទឹករាវរក តែមិនឃើញ ពេញមួយយប់ទៅហើយ រងចាំព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ សមត្ថកិច្ចបន្តរាវរក ។

លុះរហូតមកដល់វេលាម៉ោង៧ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ព្រះសពព្រះអង្គខាងលើបានផុសអណ្តែតហើយ សមត្ថកិច្ចចុះពិនិត្យ និងរងចាំជំនាញ ស្រង់ឡើងគោក ធ្វើកោសល្យវិច័យ មុននឹងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print